ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ក្មេងស្រីបាត់ខ្លួនត្រូវគេប្រទះឃើញសពក្នុងដីឡូត៍សមត្ថកិច្ចសន្និដ្ឋានថាជាករណីគំនុំ

ក្រុងប៉ោយប៉ែត៖ក្មេងស្រីម្នាក់ដែលបានបាត់ខ្លួនបន្ទាប់ពីទទួលដំណឹងពីអ្នកគ្រូបង្កការភ្ញាក់ផ្អើលត្រូវបានគេប្រទះឃើញសពក្នុងដីឡូត៍មួយកន្លែងចំងាយពីផ្ទះប្រមាណ២០០ម៉ែត្រនៅវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី៩ខែមីនាឆ្នាំ២០២២នៅក្នុងដីឡូត៍មួយកន្លែងចំងាយពីផ្ទះសពជនរងគ្រោះប្រមាណ២០០ម៉ែត្រឋិតក្នុងភូមិទំនប់ក៥ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សពក្មេងរងគ្រោះមានឈ្មោះ លួត លីហ្សា ហៅ កន្ទ្រីត អាយុ៨ឆ្នាំជាសិស្សរៀនថ្នាក់ទី២ នៃសាលាបឋមសិក្សាទំនប់ក៥។
ចំណែកឪពុកមានឈ្មោះ សំ សាន្ត អាយុ ៣១ ឆ្នាំ ម្តាយឈ្មោះ យាន ខេមរា អាយុ ៣២ ឆ្នាំ ។គ្រួសានេះ មានកូន ស្រី ចំនួន ២នាក់ ហើយក្មេងស្រី ដែល រងគ្រោះ ជា កូនច្បង អាយុ ៨ឆ្នាំ ឈ្មោះ លួត លីហ្សា ហៅ កន្ទ្រីត ជាសិស្សរៀន ថ្នាក់ទី២ នៃ សាលាបឋមសិក្សាទំនប់ក៥ ។
ម្ដាយក្មេងរងគ្រោះឲ្យដឹងថា កូនស្រីរបស់ គាត់ មិនដឹង បាត់ខ្លួន តាំង ពីម៉ោងប៉ុន្មានឡើយ ដោយសារ គាត់ដឹងត្រឹមតែថា កូនបានចេញ ពីផ្ទះមុនម៉ោង ៧ព្រឹក ទៅសាលារៀន ដូចពេលមុនៗ ។

គាត់បន្តថា លុះម៉ោងជាង ១១ ថ្ងៃ មិនឃើញកូនត្រឡប់មកផ្ទះ ទើបទៅសួរ គ្រូ ស្រាប់តែ អ្នកគ្រូ ប្រចាំថ្នាក់ បានប្រាប់ថា ថ្ងៃនេះ មិនឃើញ កូន របស់គាត់ ទៅរៀនទេ ទើបធ្វើឲ្យមានការ ភ្ញាក់ផ្អើល ឆោឡោ បាត់កូនតែម្តង។
ពេលនេះ មានកម្លាំងសមត្ថកិច្ចចម្រុះ មានដូចជា កម្លាំងអាវុធហត្ថ នគរបាលរដ្ឋបាល នគរបាលការពារព្រំដែន កម្លាំងយោធា និង អ្នកភូមិ អ្នកស្រុក កំពុងតាមស្វែងរក។
ឃើញតែកាបូបសៀវភៅបោះចូលក្នុងព្រៃកន្ទ្រាំងខែត គេសង្ស័យថា អាចជា ស្នាដៃ របស់ជនណាម្នាក់ ព្រោះក្នុង កាបូប នោះ មាន ទាំង ស្បែកជើង ក្មេងស្រី ឯសៀវភៅ ក៏ឃើញ កាត់ដាច់ជា ២ កំណាត់ រីឯ ដបទឹក និង សៀវភៅ មានជាប់ ស្មៅ ផងដែរ។ក្រោយពីស្វែងរកមានភាពស្ងប់ស្ងាត់រហូតដល់ម៉ោងជិត១០យប់ថ្ងៃទី៩ខែឆ្នាំដដែលទើបបុរសម្នាក់ប្រទះឃើញនៅក្នុងដីឡូត៍មួយកន្លែងចម្ងាយពីផ្ទះប្រមាណជាង២០០ម៉ែត្របង្កភ្ញាក់ផ្អើលតែម្ដង។
សមត្ថកិច្ចប្រាប់ថាៈសពក្រោយពីរកឃើញទុកកន្លែងកើតហេតុមានកម្លាំងយាមលុះព្រឹកឡើងថ្ងៃទី១០ខែមីនាខែឆ្នាំដដែលបានបង្កើតជាគណៈកម្មការចម្រុះដើម្បីធ្វើកោសល្យវិច័យ។
លោកអធិការក្រុងប៉ោយប៉ែត សៅ សារឿន មានប្រសាសន៏តាមទូរស័ព្ទថាៈ ករណីសពក្មេងស្រីខាងលើនោះអាចជាករណីឃាតកម្ម(គំនុំ)ព្រោះបន្ទាប់ពីគណៈកម្មាត្រួតពិនិត្យឃើញមានស្នាមបែកនៅផ្ទៃមុខមើលស្ទើរតែមើលមិនយល់ ហើយប្រដាប់ភេទក៏មិនមានស្លាកស្នាមអ្វី ចំណែកចិញ្ចៀននិងក្រវិលនៅនិងខ្លួនមិនមានបាត់បង់។
លោកថានៅរសៀលម៉ោង២ថ្ងៃទី១០ខែឆ្នាំដដែលនេះកម្លាំងជម្នាញនិងចុះមកពិនិត្យបន្ថែមទៀតទើបបញ្ជាក់ហេតុផលពេញលិញ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *