ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ជនជាតិបរទេសប្រុសស្រីប្រមាណ២០នាក់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការឡោមព័ទ្ធទីតាំងមួយកន្លែងហើយឃាត់បានមនុស្សប្រុសស្រីជាច្រើននាក់សង្ស័យពាក់ព័ន្ធលួចបង្កប់សេវាកម្មផ្លូវភេទ(មានវីដេអូ)

ភ្នំពេញ៖ជនជាតិបរទេសប្រុសស្រីប្រមាណជា២០នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការឃាត់ខ្លួននៅទីតាំងហាងម៉ាស្សាមួយកន្លែងដែលមានស្លាកយីហោជាអក្សរចិន ប្រែថា ( ឈូងសមុទ្រក្រអូប ) កាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៧២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថបានចុះធ្វើការត្រួតពិនិត្យនៅផ្នែកខាងក្នុង និងធ្វើការហ៊ុមព័ទ្ធនូវខ្សែរង្វង់ប្រតិបត្តិការដោយយករថយន្តមកចំនួន៣គ្រឿងមកចតនៅផ្នែកខាងក្រៅ រួមមានរថយន្តទ្រុងដែក រថយន្តក្រុងខ្នាតតូចនៃកងរាជអាវុធហត្ថ និងរថយន្តសង្គ្រោះនៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
នៅមុនពេលចុះឡោមព័ទ្ធទីតាំងខាងលើកម្លាំងកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវដើម្បីកំណត់ឱ្យបានច្បាស់នូវមុខសញ្ញានៃបទល្មើស រហូតឈានដល់ការបើកប្រតិបត្តិការបង្ក្រាបតែម្តង។ ការចុះឡោមព័ទ្ធទីតាំងបម្រើផ្លូវភេទខាងលើនេះបានបញ្ជាប់នៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ខែមីនាឆ្នាំ២០២២ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាជនជាតិបរទេសប្រមាណ២០នាក់រួមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀតដែលមាននៅក្នុងហាងម៉ាស្សាខាងលើហើយសង្ស័យថាពាក់ព័ន្ធលួចបង្កប់នូវសេវាកម្មផ្លូវភេទ។
ក្រោយពេលប្រតិបត្តិការចប់កម្លាំងកងរាជអាវុធហត្ថបាននាំខ្លួនមនុស្សប្រុសស្រីទាំងនេះទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំនិងចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *