ព័ត៌មាន

សម្តេចក្រឡាហោម ស ខេង ចេញប្រកាសតែងតាំងលោក អ៊ុក បូនីន ជាអធិការនគរបាលខណ្ឌមានជ័យ

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោកវរសេនីយ៍ទោ អ៊ុក បូនីន ពីអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ជាអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ជំនួសលោកវរសេនីយ៍ឯក ម៉េង វិមានតារា ដែលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ នេះបើយោងតាមសេចក្តីប្រកាសចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដែលទើបតែទទួលបាននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។
adm

Leave a Reply

Your email address will not be published. Required fields are marked *