ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចនៃមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន ប្តី​ប្រពន្ធ ២ នាក់ មកកាន់អយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំង ករណីកាប់​រុករាន ទន្ទ្រាន​ដីព្រៃ​សហគមន៍ ថែមទាំង​អ្នក​ឈរ​ទិញ ក្នុង​មួយ​ហិកតា តម្លៃ​ចាប់ពី ៤.៥០០ ដុល្លារ ទៅ ៥.០០០ ដុល្លារ!

កំពង់ឆ្នាំង​៖ សេចក្តីរាយការណ័​ពី​ប្រជាពលរដ្ឋ បានអោយដឹងថាៈ ឈ្មោះ ជុំ ពិសិដ្ឋ ហៅ គ្រូ​សិ​ដ្ឋ មិនដឹង​ជា​សំអាង​ទៅលើ​អ្វី​ទេ បានជា​ហ៊ាន​អោយ​ប្រជាពលរដ្ឋ ចូលទៅ​កាប់​រុករាន ទន្ទ្រាន​ដីព្រៃ​សហគមន៍ ហើយ​ខ្លួន​ជា​អ្នក​ឈរ​ទិញ ក្នុង​មួយ​ហិកតា តម្លៃ​ចាប់ពី ៤.៥០០ ដុល្លារ ទៅ ៥.០០០ ដុល្លារ ស្ថិតនៅ​ចំណុច​ភ្នំ​តូច ចំណុច​ភ្នំ​ឃា ចំណុច ត្រពាំង​ដំរី ជា​តំបន់​គ្រប់គ្រង​ដោយ​រដ្ឋ ស្ថិតនៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​នាយក​សាលាបឋមសិក្សា សំរោង​ក​ង្រី និង​ប្រពន្ធ ដែល​ជាប់​ពាក់ព័ន្ធ ការកាប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ ត្រូវបាន អាជ្ញាធរ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ម្តង​រួចមកហើយ នាពេល​កន្លងមក ។ ប៉ុន្តែ ២​នាក់​ប្តី ប្រពន្ធ​នេះ នៅតែ​បន្តសកម្មភាព កាប់​រុករាន ទន្ទ្រាន​យក​ដី​ទៀត​នោះ​ទើបត្រូវ​បាន សមត្ថកិច្ច នៃ​មន្ទីរ​បរិស្ថាន ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន និង​បញ្ជូន​មកកាន់​អយ្យការ អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១ ។​

ប្តី​ប្រពន្ធ ២ នាក់ នេះ មានឈ្មោះ ជុំ ពិសិដ្ឋ ហៅ លោកគ្រូ សិ​ដ្ឋ អាយុ ៤៩ ឆ្នាំ និង​ប្រពន្ធ មានឈ្មោះ ក្រឹ​ង មាលា ហៅ មីង លា អាយុ ៥២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។​

ប្រភពព័ត៌មាន បាន​បន្តថាៈ លោក ជុំ ពិសិដ្ឋ និយាយ​អួត​ក្អេងក្អាង អោយ​ប្រជាពលរដ្ឋ ចូលទៅ​កាប់​រាន​ដីព្រៃ​នោះ ថា «​កាប់​ទៅ ! ថា​ខ្ញុំ គ្រូ​សិ​ដ្ឋ ជា​អ្នក​ឲ្យ​កាប់ ! ប្តឹង​បរិស្ថាន ប្តឹង​ចៅហ្វាយខេត្ត​ទៅ ថា​គាត់​ជា​អ្នក​កាប់ ! កន្លែង​ណា​មាន គ្រូ​សិ​ដ្ឋ ជៀស​ចេញ​អោយ ឆ្ងាយ​ជាបន្ទាន់ »​។ កាយវិការ​នេះ ធ្វើអោយ​ប្រជាពលរដ្ឋ នាំគ្នា​ចូលទៅ​កាប់​រុក រាន​នោះ មិន​ញញើត​ច្បាប់​ឡើយ ។​

គួររម្លឹកថា លោក ជុំ ពិសិដ្ឋ ត្រូវបាន​ប្រភព​ផ្សេងទៀត អោយដឹងថា ជា​អ្នក​ឈរ ឈ្មោះ​ទិញ​ដី និង​ជា​អ្នក​រៀប​ដី អោយ​អ្នកធំ ក្នុង​ខេត្ត​ម្នាក់ នៅ​ចំណុច​ភ្នំ​ដី​ខាងជើង បឹង​អា​លំ​ជីងចក់ ជា​ដី​ជាប់​តំបន់​២ និង​តំបន់​៣​ដែល​ស្ថិតនៅ​ភូមិ ដំណាក់​កកោះ ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង រាប់សិប​ហិកតា​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *