Related Articles
នាយករដ្ឋមន្ត្រីប៉ូឡូញប៉ូឡូញថា«យើង នឹងមិនទុកឱ្យអ៊ុយក្រែននៅម្នាក់ឯងឡើយ
អ៊ុយក្រែន ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានសម្តែងនូវសាមគ្គីភាព និងការគាំទ្រដល់ប្រទេសអ៊ុយក្រែន អំឡុងការធ្វើដំណើរទៅរដ្ឋធានីគៀវ និងជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy។ លោកថ្លែងដូច្នេះថា «យើងនឹងមិនទុកឲ្យអ្នកនៅម្នាក់ឯងទេ។ យើងនឹងនៅជាមួយអ្នកពីព្រោះយើងដឹងថា អ្នកមិនត្រឹមតែប្រយុទ្ធដើម្បីផ្ទះ ដើម្បីសេរីភាព និងដើម្បីសន្តិសុខនោះទេ ប៉ុន្តែថែមទាំងប្រយុទ្ធដើម្បីអ្នកដទៃទៀត»។ សូមបញ្ជាក់ថា ការឈ្លានពានរបស់រុស្សីលើអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេល ៣សប្តាហ៍ហើយគិតត្រឹមថ្ងៃទី ១៦ មីនានេះ។ កងទ័ពអ៊ុយក្រែនកំពុងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញដើម្បីការពាររដ្ឋធានីគៀវ និងទីក្រុងសំខាន់ៗជាច្រើនទៀត។ អ្នកចរចារបស់អ៊ុយក្រែន និងរុស្សី ត្រូវគេរំពឹងថានឹងបន្តចរចាគ្នានៅថ្ងៃពុធនេះ។ ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ការចរចាបន្តដើម្បីបញ្ចប់សង្គ្រាមគឺជារឿងលំបាកខ្លាំងណាស់ ប៉ុន្តែវានៅតែមានឱកាសសម្រាប់ការសម្របសម្រួល។ តាំងពីមានសង្គ្រាមមក អង្គការសហប្រជាជាតិបាននិយាយថា ប្រជាជន៣លាននាក់បានភៀសខ្លួនចេញពីអ៊ុយក្រែន៕
ប្រាក់ចំណេញឧស្សាហកម្មចិនមានកំណើនយឺត តម្រូវឱ្យមានគោលនយោបាយលើកទឹកចិត្តបន្ថែម
ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មចិនបានបន្តកើនឡើងក្នុងខែតុលានេះ ប៉ុន្តែស្ថិតក្នុងអត្រាយឺត បើធៀបនឹងខែមុន ដោយបានកើនឡើងចំនួន ២,៧% ធ្លាក់ចុះពី ១១,៩% ក្នុងខែកញ្ញា និង ១៧,២% ក្នុងខែសីហា។ តួលេខនេះបានបង្ហាញថា ទីក្រុងប៉េកាំងត្រូវផ្តល់ការគាំទ្រផ្នែកគោលនយោបាយបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៣ ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មចិនបានធ្លាក់ចុះសរុប ៧,៨%។ យ៉ាងណាក៏ដោយ តួលេខនេះមានការប្រសើរឡើងបន្តិច បើធៀបនឹងរយៈពេល ៩ ខែមុនដែលបានធ្លាក់ចុះរហូតដល់ទៅ ៩%។ បញ្ហាប្រឈមជាច្រើនដែលចិនកំពុងជួបប្រទះនៅពេលនេះរួមមានបញ្ហានៅក្នុងវិស័យអចលនទ្រព្យ បំណុលក្នុងស្រុក កំណើនអតិផរណាសកល និងភាពតានតឹងភូមិសាស្ត្រនយោបាយជាដើម។ កត្តាទាំងអស់នេះបានរាំងស្ទះដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិនក្រោយវិបត្តិកូវីដ១៩។ ប្រភពព័ត៌មាន៖ Reuters
នាយឧត្តមសេនីយ៍ វង្ស ពិសេន ចេញសេចក្តីណែនាំ៤ចំណុច ដល់កងទ័ពក្រោមចំណុះ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩
(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ៤ចំណុច ដល់កងទ័ពក្រោមចំណុះ ដើម្បីបង្ការ ការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ «ដោយមានការព្រួយបារម្ភចំពោះស្ថានភាពនៃជំងឺកូវីដ-១៩ ដែលបានរីករាលដាលកាន់តែធំ នៅរាជធានីភ្នំពេញ និងនៅខេត្តមួយចំនួនទៀត ជាពិសេសការរីករាលដាលចូលទៅក្នុងអង្គភាពមួយចំនួននៃកងយោធពល ខេមរភូមិន្ទនាពេលថ្មីៗនេះ បើទោះបីជាក្រសួងការពារជាតិ បានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានដល់ស្ទើរតែគ្រប់យោធិនទូទាំងប្រទេសហើយក្តី»។ សេចក្តីណែនាំទាំង៤ចំណុច របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ជូនដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័ន ចំណុះអគ្គបញ្ជាការដ្ឋានទាំង ៤ចំណុចរួមមាន៖ ទី១៖ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការសុខាភិបាលជាពិសេសវិធានការ «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ទី២៖ ផ្សព្វផ្សាយដល់យោធិនចំណុះឱ្យបានជ្រួតជ្រាប និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងអនុក្រឹត្យស្ដីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ទី៣៖ ត្រួតពិនិត្យទីតាំងចត្តាឡីស័ក នៅក្នុងអង្គភាពរៀងៗខ្លួនដែលបានរៀបចំកន្លងមកសម្រាប់ធ្វើចត្តាឡីស័ក ក្នុងករណីដែលយោធិន នៅក្នុងអង្គភាពមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩។ និងទី៤៖ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរឹតបន្តឹងការគ្រប់គ្រងកម្លាំង ទាំងកម្លាំងជំនាញ កម្លាំងសុខាភិបាល និងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមលក្ខណៈក្នុងករណីមានបទបញ្ជា៕ ខាងក្រោមនេះជាខ្លឹមសារនៃសេចក្ដីណែនាំរបស់នាយឧត្ដមសេនីយ៍ វង្ស […]