ព័ត៌មាន

នាយករដ្ឋមន្ត្រីកម្ពុជា និងស្លូវេនី ឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី៩វិច្ឆិកានេះ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ជេណេស ចេនហ្សា នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋស្លូវេនីនិងជាប្រធានប្ដូរវេនសហភាពអឺរ៉ុប ក៏ដូចជាអ្នកសម្របសម្រួលរវាងអាស៊ីអឺរ៉ុប ហៅកាត់អាសឹមនិងអាស៊ានផងដែរ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានប្រាប់ដល់ក្រុមអ្នកព័ត៌មានថា ក្នុងក្របខណ្ខទ្វេភាគី សម្តេចតេជោនិងឯកឧត្តម ជេណេស ចេនហ្សា បាន ឯកភាពគ្នាជំរុញពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ រួមមានវិស័យសេដ្ឋ កិច្ចពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងវិស័យដទៃទៀត រួមទាំងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងប្រទេសទាំងពីរផង ដើម្បីជំរុញការងារនេះឲ្យទទួលបានជោគជ័យ។សម្ដេចតេជោនិងឯកឧត្តម ចេន ហ្សា បានឯកភាពគ្នាប្រគល់ការងារជូនក្រសួងការបរទេសទាំងពីរ ដើម្បីពិនិត្យនិងសហការគ្នាធ្វើយ៉ាងណារៀបចំការលើកលែងទិដ្ឋាការសម្រាប់អ្នកការទូតនិងសម្រាប់អ្នកធ្វើដំណើរផ្លូវការរវាងប្រទេសទាំងពីរ។
adm

Leave a Reply

Your email address will not be published. Required fields are marked *