ព័ត៌មាន

រាជរដ្ធាភិបាលមិនបានហាមឃាត់ការរៀបការទេ តែត្រូវធ្វើបែបគន្លងថ្មី ដើម្បីរក្សាគម្លាតសុវត្ថិភាព…!

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​បញ្ជាក់​ជា​ថ្មី​ថា រដ្ឋាភិបាល​មិន​បាន​ហាមឃាត់​ការ​រៀប​អាពាហ៍ពិពាហ៍​នោះ​ទេ គឺ​អាច​រៀប​ការ​បាន​តាម​បែប​គន្លង​ថ្មី ដោយ​រៀបចំ​ក្នុង​ចំនួន​មនុស្ស​តិច ដើម្បី​រក្សា​គម្លាត​សុវត្ថិភាព ។ ទន្ទឹម​នឹង​នោះ សម្តេច​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ដើរ​លេង​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​នានា ជាមួយនឹង​ការ​អនុវត្ត​នូវ​វិធានការ​ការពារ​ខ្លួន ។

ថ្លែង​នា​ព្រឹកថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ នា​ឱកាស អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ជុំ​ទី​១ សម្រាប់​មាន​អាយុ ៦​ឆ្នាំ​ឡើង និង បើក​យុទ្ធ នា​ការ​ចាក់​វ៉ាក់សាំង សម្រាប់​កុមារ​អាយុ ៥​ឆ្នាំ ដែល​ពិធី​នេះ ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា កូនក្មួយ​រៀប​ការ​ធម្មតា​ចុះ មិន​បាន​ហាមឃាត់​ទេ គ្រាន់តែ​ពី​មុន​ធ្វើ​ពិធី​មាន​មនុស្ស​រាប់រយ​ពាន់​នាក់ ឬ​រាប់រយ​តុ មក​រៀបចំ​ត្រឹម​មនុស្ស​ក្រោម ៥០ នាក់ និង​មានការ​រក្សា​នូវ​គម្លាត​សុវត្ថិភាព​និង​វិធានការ​សុខាភិបាល ។

សម្តេច​បាន​មាន​ប្រសាសន៍​បន្ត​ថា នរណា​ក៏​ចង់បាន​ពិធី​ធំ​ដែរ តែ​មនុស្ស​ត្រូវ​រស់នៅ​តាម​បែប​គ​កន្លង​ថ្មី ហើយ​ពិធី​មង្គលការ​តូច ឬ​ធំ មិន​សំខាន់​ទេ សំខាន់​គឺ​ការ​ចេះ​រស់នៅ​ជាមួយ​គ្នា ។

បន្ថែម​ពីលើ​នេះ សម្តេច​ក៏​បាន​បញ្ជាក់​ថា សម្តេច​សម្គាល់​ឃើញ​មាន​បងប្អូន​បាន​ធ្វើ​ដំណើរ កម​ន្សា​ន្ត ពិសេស​នៅ​ម្តុំ​វិមាន​ឯករាជ្យ​ជាដើម មាន​ខ្លះ​ពាក់​ម៉ាស់ ខ្លះ​អត់ អ៊ីចឹង​សម្តេច​ស្នើ​ដល់​បងប្អូន​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ត្រូវ​ចេះ​ការពារ​ខ្លួន ។ ហើយ​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថាស​ម្តេច​លើក​ទឹក​ចិ​ត្ត្ព​ពលរដ្ឋ​ដើរ​កំសាន្ត ឱ្យ​បាន​ច្រើន​ផង​ដែរ ជាមួយ​វិធានការ​ការពារ​ខ្លួន​ពី​កូ​វី​ដ​-១៩ ។

ជាមួយគ្នានោះ សម្តេចក៏បានអំពាវនាវដល់គូស្វាមី-ភរិយា ថាគួរតែចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សិន ចាំយកបុត្រ ដើម្បីការពារសុខភាពរបស់ខ្លួនជាមុនសិន មុននឹងសម្រេចយកបុត្រនោះ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *