ព័ត៌មានសន្តិសុខសង្គម

កម្មករ សំណង់ជិត ៣០នាក់  ផ្ទុះ ការ តវ៉ា  ក្រោយ  មេ កា រ បើក ប្រាក់ ឈ្នួល យឺតយ៉ាវ

ខេត្តបន្ទាយមានជ័យ ៖ករណីនេះ បានកើតឡើងនៅភូមិមិត្តភាពសង្កាត់និងក្រុងប៉ោយប៉ែត វេលារសៀលថ្ងៃទី២០ តុលា នេះ ។ កម្មករផ្នែករៀបការ៉ូចំនួន៣នាក់បានរៀបរាប់ថា មេការឈ្មោះជា ភេទប្រុស រស់នៅក្នុងភូមិកើតហេតុ មិនបានបើកប្រាក់ការងារឲ្យពួកគាត់ចំនួន១.១៧០ដុល្លារ ហើយថា មេការរូបនេះកុហក់ច្រើនលើកច្រើនសារ រហូតពួកគាត់ទ្រាំមិនបានក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋាន.កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកាលពីចុងខែកញ្ញា២០២១។

កម្មករទាំង៣នាក់បន្តថា កាលណោះ ខាងអាវុធហត្ថបានហៅមេការខាងលើ ទៅសម្របសម្រួលដោយឲ្យធ្វើកិច្ចសន្យាបើកប្រាក់ថ្ងៃទី៦ តុលា នេះ តែមេការខាងលើ នៅតែមិនបើកប្រាក់ការងារឲ្យពួកគាត់ដដែល ។ ស្ត្រីម្នាក់លើកឡើងថា កូនគាត់ធ្វើការសំណង់ជាមួយមេការខាងលើ តាំងពីថ្ងៃទី២១ សីហា២០២១ មកទល់ពេលនេះ គេមិនបើកប្រាក់ការងាតឲ្យដូចគ្នា ខណៈកម្មករស្រីៗជាច្រើននាក់រអ៊ូរទាំងថា ការងារមហាលំបាកនាំគ្នាជញ្ជូនខ្សាច់ និងសម្ភារសំណង់តាំងពីដីរហូតដល់ជាន់ទី៧ បែរជាមេការមិនព្រមបើកប្រាក់ឲ្យ ។

ដំបូងគេឃើញក្រុមកម្មករបានលើកគ្នាទៅដល់មុខបន្ទប់ជួលរបស់ឈ្មោះជា ហើយទ្វារបន្ទប់បើករថយន្តស៊េរីទំនើបធុនត្រា តម្លៃជាង៣ម៉ឺនដុល្លារនៅ តែមេការមិនឃើញចេញជួបក្រុមកម្មករទេ ។ បន្ទាប់មក ពួកគាត់លើកគ្នាទៅកាន់ប៉ុស្តិ័នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតតែ ដោយសារមានកម្មករ៣នាក់ ក្នុងចំណោមទាំងអស់ បានដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថរួចហើយខាងនគរបាលបានណែនាំក្រុមកម្មករឲ្យទៅដាក់ពាក្យបណ្តឹងខាងអាវុធហត្ថវិញ។

ក្រុមកម្មករបានវិលត្រឡប់ពីប៉ុស្តិ៍រដ្ឋបាលទៅកាន់មូលដ្ឋានអាវុធហត្ថទាំងអស់គ្នានៅរសៀលថ្ងៃដដែល ដើម្បីដាក់ពាក្យបណ្តឹងមេការខាងលើទាមទាររកយុត្តិធម៌។ ជំវិញករណីទាំងអស់នេះ ឈ្មោះជា(មេការ) ដែលរងការចោទប្រកាន់ពីក្រុមកម្មកររឿងមិនបើកប្រាក់ការងារឲ្យ មិនអាចទាក់ទងសុំការបំភ្លឺបានទេ ព្រោះមិនស្គាល់លេខទូរស័ព្ទ ។ ហើយករណីនេះ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រាប់តាមទូរស័ព្ទថា កន្លងមក មានកម្មករសំណង់៣នាក់បានដាក់ពាក្យបណ្តឹងពីមេការខាងលើមែន។ លោកបន្តថា កាលនោះខាងលោកបានហៅភាគីទាំង២សម្របសម្រួល តែមិនត្រូវគ្នាហើយថាពេលនេះបានបញ្ជូនសំណុំរឿងទៅទីបញ្ជាការអាវុធហត្ថខេត្តរួចហើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *