ព័ត៌មាន

អភិបាលខេត្ត ស្វាយ សំអ៊ាងចុះពិនិត្យការសាងសង់វិមានឯករាជ្យ និងរៀបចំកែលម្អបរិវេណសំណង់វិមានឯករាជ្យក្នុងក្រុងសែនមនោរម្យ

ការណែនាំនេះធ្វើឡើងក្នុងឱកាសលោក ស្វាយ សំអ៊ាង រួមទាំងលោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ និងមន្រ្តីជំនាញ បានចុះពិនិត្យការសាងសង់វិមានឯករាជ្យ និងរៀបចំកែលម្អបរិវេណសំណង់វិមានឯករាជ្យក្នុងក្រុងសែនមនោរម្យ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីឲ្យមានសោភ័ណស្រស់បំព្រង ដើម្បីធ្វើយ៉ាងណាបង្កើនសក្តានុពលវិស័យទេសចរ និងកែប្រែមុខមាត់ថ្មីរបស់ខេត្តឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

ក្នុងការចុះត្រួតពិនិត្យនោះដែរ លោក ស្វាយ សំអ៊ាង បានណែនាំដល់មន្រ្តីជំនាញ ត្រូវសហការគ្នាក្នុងការរៀបចំកែលម្អនៅបរិវេណសំណង់ វិមានឯករាជ្យឲ្យកាន់តែចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តនៅលើទឹកដីនៃខេត្តមណ្ឌលគិរី ក្នុងការរួមចំណែកបង្កើនសក្តានុពលវិស័យទេសចរ និងដើម្បីកែប្រែមុខមាត់ថ្មីរបស់ខេត្តឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

បន្ថែមលើសនេះ លោកអភិបាលខេត្តបានណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ដែលចូលមកទស្សនានៅវិមានឯករាជ្យនេះ ត្រូវចូលរួមថែរក្សាការពារទាំងអស់គ្នាឲ្យបានគង់វង្ស៕

adm

Leave a Reply

Your email address will not be published. Required fields are marked *