ព័ត៌មាន

ក្រសួងការពារជាតិ ជូនដំណឹងដល់ប្រជាពលរដ្ឋនៅភ្នំពេញ ប្រមាណ១០ម៉ឺននាក់ទៀត ដែលមិនទាន់ទៅយកបណ្ណចាក់វ៉ាក់សាំង…! សូមអញ្ជើញទៅយកនៅតាមទីតាំងចែកបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ នៅមូលដ្ឋានខណ្ឌចំនួន៦

(ភ្នំពេញ)៖ ក្រសួងការពារជាតិ ធ្លាប់បានជូនដំណឹងស្តីពី ការកំណត់ទីតាំងចែកបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋដោយឥតបង់ប្រាក់ នៅក្នុងមូលដ្ឋានចំនួន៦ខណ្ឌ ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែគិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ សម្រាប់រាជធានីភ្នំពេញ មានប្រជាពលរដ្ឋប្រមាណ១០ម៉ឺននាក់ទៀត ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប៉ុន្តែពួកគាត់មិនទាន់បានទៅទទួលយកបណ្ណចាក់វ៉ាក់សាំងនៅឡើយទេ។

ជុំវិញបញ្ហានេះទាំងសាលារាជធានីភ្នំពេញ និងអនុគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំង ក្រសួងការពារជាតិ តាមរយៈបណ្តាញព័ត៌មាន សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានទៅទទួលយកបណ្ណ ចាក់វ៉ាក់សាំងនោះ សូមអញ្ជើញទៅទទួលយកនៅតាមទីតាំងក្នុងមូលដ្ឋានខណ្ឌចំនួន៦ ដូចដែលក្រសួងការពារជាតិបានជូនដំណឹងនោះ។

រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជនទាំងអស់ ត្រូវមានកាតព្វកិច្ចបង្ហាញបចាក់វ៉ាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា

រដ្ឋបាលសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយសារតែមានសេចក្តីជូនដំណឹងខាងលើនេះ ដូច្នេះបងប្អូនដែលមិនទាន់ទៅទទួលយកបណ្ណចាក់វ៉ាក់សាំងនោះ អាចមានបញ្ហានៅពេលធ្វើដំណើរទៅកាន់ទីតាំងខាងលើ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *