ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

កម្មវិធីអប់រំបេតិកភណ្ឌដល់កុមារក្នុងតំបន់អង្គរ បានជួយឱ្យសិស្សានុសិស្សយល់ច្រើនពីការការពារ ការថែរក្សា និងអភិរក្សវត្ថុបុរាណខ្មែរ

ភ្នំពេញ៖នាយកប្រតិបត្តិអង្គការមរតកវប្បធម៌ខ្មែរបានលើកឡើងថា កម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ បានចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ ២០១៨ សម្រាប់សិស្សថ្នាក់វិទ្យាល័យ បឋមសិក្សា និងសិស្សនៃវិទ្យាល័យនៅក្នុងតំបន់អង្គរ។

 

លោក អ៊ុន មណីនីតា នាយកប្រតិបត្តិអង្គការមរតកវប្បធម៌ខ្មែរនៅថ្ងៃទី១៣ ខែវិច្ឆិកាបានពណ៌នាទាក់ទងនឹងសកម្មភាពខាងលើថា កម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរនេះ សម្រាប់ជាមូលដ្ឋានគ្រឹះសិក្សា នៅក្នុងថ្នាក់រៀន និងទស្សនាភស្តុតាងជាក់ស្តែងនៅតាមប្រាសាទ ដោយក្នុងនោះមានការសិក្សាស្រាវជ្រាវ និងកន្លែងធ្វើកំណាយនៅតាមតំបន់អង្គរ រួមជាមួយនឹងវត្ថុបុរាណដែលត្រូវបានយកមកដាក់នៅក្នុងសារមន្ទីរ។

 

សាលារៀនដែលត្រូវបានជ្រើសរើសសម្រាប់កម្មវិធីអប់រំបេតិកភណ្ឌកុមារនេះ ត្រូវទស្សនាដោយផ្ទាល់នៅតាមប្រាសាទ យ៉ាងហោចណាស់ពីរដង ក្នុងមួយឆ្នាំ និងសារមន្ទីរមួយដង សម្រាប់សាលារៀនមួយ។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *