ព័ត៌មានសន្តិសុខសង្គម

មន្ត្រីអន្តរាគមន៍ ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលត្រូវបានឃាត់ខ្លួន

សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  ទាក់ទងទៅនឹងករណីដែលបានកើតឡើងនៅយប់ថ្ងៃទី០៨ ខែកញ្ញា  ឆ្នាំ២០២១  នៅខណ្ឌ៧មករា

 

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម  នាយឧត្តមសេនីយ៍  សន្តិបណ្ឌិត  នេត  សាវឿន  អគ្គស្នងការនគរបាលជាតិ  និងឯកឧត្តម  ឧត្តមសេនីយ៍ឯក  ស  ថេត  អគ្គស្នងការរង  និងជាស្នងការនគរបាលរាជធានីភ្នំពេញ

 

១.  មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា  បន្ទាប់ពីពេលកើតហេតុ រួច  ។

 

២.  បើស្រាវជ្រាវហើយឃើញថា មានកំហុស  មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បាប់  ក៏ដូចជាការអនុវត្តវិន័យកងកម្លាំង ផងដែរ  ។

 

៣.  ចំពោះអ្នកបើកបរល្មើសច្បាប់  បើកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ  ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *