ព័ត៌មានអន្តរជាតិ

តាលីបង់ដាក់ឈ្មោះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាហ្វហ្កានីស្ថានថ្មីក្នុងបញ្ជីទណ្ឌកម្មអាមេរិក

យោងតាមសារព័ត៌មាន រ៉យទ័រ បានចេញផ្សាយថាSept 7 (Reuters) – កាលពីថ្ងៃអង្គារ៍ ក្រុមតាលីបង់តែងតាំងក្រុមមន្ត្រីជាន់ខ្ពស់របស់ខ្លួន ដើម្បីបំពេញមុខតំណែងកំពូលនៅក្នុងជួររដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថាន រួមទាំងសហការីម្នាក់ នៃស្ថាបនិកក្រុមសកម្មប្រយុទ្ធអ៊ីស្លាមក្នុងតំណែងជានាយករដ្ឋមន្រ្តី និងមន្រ្តីម្នាក់ដែលស្ថិតក្នុងបញ្ជីភេរវកររបស់សហរដ្ឋអាមេរិកជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ប្រទេសមហាអំណាចពិភពលោកបានប្រាប់ក្រុមតាលីបង់នូវគន្លឹះឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍន៍ គឺជាការបង្កើតរដ្ឋាភិបាលរួមបញ្ចូលគ្នា ដែលនឹងគាំទ្រការប្តេជ្ញាចិត្តចំពោះ វិធីសាស្រ្តផ្សះផ្សារមួយដើម្បីលើកស្ទួយសិទ្ធិមនុស្ស បន្ទាប់ពីការគ្រប់គ្រងរបស់ខ្លួនអំឡុងឆ្នាំ១៩៩៦-២០០១ ដែលបានបង្ហាញ ពីជម្លោះបង្ហូរឈាម និងការគៀបសង្កត់លើស្ត្រី ។

មេដឹកនាំកំពូលរបស់ក្រុមតាលីបង់លោក Haibatullah Akhundzada បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងចាប់តាំងពីបានដណ្តើមកាន់ទីក្រុង Kabul កាលថ្ងៃទី១៥ ខែសីហា ថាក្រុមតាលីបង់បានប្តេជ្ញាចិត្តអនុវត្តច្បាប់ និងសន្ធិសញ្ញាអន្តរជាតិទាំងអស់ រួមទាំងការប្តេជ្ញាចិត្តទាំងឡាយណាដែលមិនប្រឆាំងនឹងច្បាប់អ៊ីស្លាម ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបាននិយាយថា “នាពេលអនាគត បញ្ហាទាំងអស់នៃអភិបាលកិច្ច និងប្រជាជននៅអាហ្វហ្គានីស្ថាននឹងត្រូវបានគ្រប់គ្រងដោយច្បាប់របស់ Holy Sharia” ហើយនៅពេលនោះផងដែរ លោកក៏បានអបអរសាទរដល់ប្រជាជនអាហ្វហ្កានីស្ថានចំពោះ អ្វីដែលលោកហៅថា ជាការរំដោះប្រទេសពីការគ្រប់គ្រងរបស់បរទេស ។

ក្រុមតាលីបង់ប្រកាសឈ្មោះសម្រាប់រដ្ឋាភិបាលតែងតាំងថ្មី ដែលនេះជារយៈពេលបីសប្តាហ៍ បន្ទាប់ពីក្រុមតាលីបង់បានទទួលជ័យជម្នះខាងផ្នែកយោធា បន្ទាប់ពីកងកម្លាំងបរទេសដែលដឹកនាំដោយសហរដ្ឋអាមេរិកបានចាកពីប្រទេសនេះ និងរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសលោកខាងលិចបានដួលរលំដោយមិនផ្តល់សញ្ញាផ្សះផ្សារដល់គូប្រជែងរបស់ខ្លួនឡើយ ។

សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនមានការព្រួយបារម្ភចំពោះកំណត់ត្រារបស់សមាជិកគណៈរដ្ឋមន្ត្រីមួយចំនួន និងបានកត់សម្គាល់ថា មិនមានស្ត្រីណាម្នាក់ត្រូវបានរាប់បញ្ចូលនោះទេ ។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា “ពិភពលោកកំពុងឃ្លាំមើលយ៉ាងដិតដល់” ។

ប្រជាជនអាហ្វហ្គានីស្ថានដែលរីករាយជាមួយនឹងការរីកចម្រើនដ៏ធំធេងក្នុងវិស័យអប់រំ និងសេរីភាពសម្រាប់ប្រជាជនស៊ីវិលអស់រយៈពេល ២០ឆ្នាំ ក្នុងរបបរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅតែមានការភ័យខ្លាចចំពោះចេតនារបស់ក្រុមតាលីបង់ និងការតវ៉ាបានបន្តកើតមានជារៀងរាល់ថ្ងៃចាប់តាំងពីក្រុមតាលីបង់បានចូលកាន់តំណែង ដែលការតវ៉ានោះជាការប្រឆាំងនឹងមេដឹកនាំថ្មី ។

adm

Leave a Reply

Your email address will not be published. Required fields are marked *