(ភ្នំពេញ)៖ នៅក្នុងជំនួបពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយនឹង លោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ បានស្នើសុំជំនួយវ៉ាក់សាំងចាក់ការពាជំងឺកូវីដ១៩ ពីប្រទេសឥណ្ឌា។ សំណើខាងលើនេះ ត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើតាមរយៈលោកស្រីឯកអគ្គរដ្ឋទូត ទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Damodardas Modi ព្រោះប្រទេសឥណ្ឌាបានផលិតវ៉ាក់សាំងកូវីដ១៩ បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាង ៣០០លាននាក់នៅក្នុងឆ្នាំនេះផងដែរ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានបញ្ជាក់នៅក្រោយជំនួបថា «ឆ្លៀតឱកាសនោះដែរតាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត សម្តេចតេជោបានស្នើសុំឱ្យឥណ្ឌា ឧបត្ថម្ភវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ដល់កម្ពុជាយើង ដើម្បីប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរប្រទេសឥណ្ឌា ដែលផលិតបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះ។ សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទី១៦ ខែមករា កន្លងទៅនេះ លោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី (Narendra Modi) បានប្រកាសចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ជាលើកដំបូង។ […]
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ “ជាថ្មីម្តងទៀត នៅប៉ុន្មានថ្ងៃនេះ, ខ្ញុំបានសង្កេតឃើញថា អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តញសង្គមមួយចំនួនរួមនឹងក្រុមអ្នកផលិតមាតិកានិងរកប្រាក់តាមអនឡាញ (MMO) បានផ្សព្វផ្សាយ និងចែករំលែកនូវរូបភាពឃាតកម្ម រូបភាពហិង្សានៅលើបណ្តាញសង្គមហ្វេសប៊ុក តិកតុក និងប្រព័ន្ធតេឡេក្រាម, ខ្ញុំសូមអំពាវនាវនិងស្នើសុំបងប្អូនបញ្ឈប់ការផ្សព្វផ្សាយនូវរូបភាពហិង្សាទាំងនេះ ព្រោះវាប៉ះពាល់កិត្តិយសនៃសព និងដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែទទួលរងភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន។ ជាមួយគ្នានេះ ក៏វាបានធ្វើឱ្យមានការប៉ះពាល់ផ្លូវចិត្តនិងអារម្មណ៍អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀត ជាពិសេសយុវជននិងកុមារ ករណីពួកគាត់បានប្រទះឃើញរូបភាពទាំងនេះ។ ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះនិងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះផង។ ខ្ញុំសង្ឃឹម និងជឿជាក់ថាបងប្អូនអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និងក្រុមអ្នកផលិតមាតិកាមួយចំនួនលើកតម្លៃខ្ពស់ក្នុងការគោរពក្រមសីលធម៌ និងអនុវត្តតាមស្តង់ដារប្រតិបត្តិនៃការផ្សព្វផ្សាយរបស់បណ្តាញសង្គម!”។ សូមអរគុណ!
ដោយប្រសិទ្ធនាមថា តំបន់ តស់ !តស់! លេងទឹក ក្នុងចំណោមកម្មវិធីកម្សាន្ដជាច្រើនទៀត នៃសៀមរាប សង្ក្រាន្ដ ដើម្បីអបអរថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤នេះ គិតមកដល់ថ្ងៃពុធនេះក្រុមការងារបានរៀបចំបាន៨០ភាគរយហើយ។ លោក គឿយ រដ្ឋា តំណាងឱ្យក្រុមការងាររៀបចំកម្មវិធីតស់! តស់! លេងទឹកនៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានឱ្យដឹងថា ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណជាតិខ្មែរខាងមុខនេះ រដ្ឋបាលខេត្ដសៀមរាបបានសហការជាមួយ ស.ស.យ.ក បានបង្កើតកម្មវិធីតំបន់តស់!តស់! លេងទឹក ក្នុងចំណោមកម្មវិធីជាច្រើនទៀតនៃសៀមរាប សង្ក្រាន្ដ ។កម្មវិធីមួយ នេះ បានរៀបចំបាន៨០ភាគរយហើយ ។កម្មវិធីកម្សាន្ដខ្លះទៀត បានបើកសាកល្បងដូចជា កន្លែងបាញ់ទឹក និងកន្លែងខ្លះត្រៀមបំពាក់ឧបករណ៍និងសម្ភារៈប៉ុណ្ណោះ ។