សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការ ដែលរៀបចំដោយឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃឡង់ដ៏ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមាននាយករដ្ឋមន្ត្រី រាជធានីបាងកក ក្នុងឱកាសដែលសម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃឡង់ដ៏។
ត្បូងឃ្មុំៈ បុរសពីរនាក់បានរងរបួសធ្ងន់ និងបានស្លាប់នៅពេលបញ្ជួនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ក្រោយពីជនជនរងគ្រោះទាំងពីរ បានធ្វើដំណើរតាមម៉ូតូមួយគ្រឿង បានបុកជាមួយរថយន្តមួយគ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ កាលពីម៉ោងប្រមាណជាង ១១ យប់ ថ្ងៃទី ២៥ មិថុនា។ មន្ត្រីនគរបាលបានឱ្យដឹងថាៈ បុរសជាអ្នកដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ទាំងពីរនាក់មាន អាយុ ៣០ ឆ្នាំស្មើគ្នា ដោយម្នាក់ឈ្មោះ សូត វីរៈ ជាអ្នកបើកបរម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១AT-២៤១៨ ឌុបអ្នកស្លាប់ម្នាក់ទៀតឈ្មោះ អ៊ាត បុត្រ ដែលមានទីលំនៅភូមិទំពូង ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ប្រភពព័ត៌មាននោះបានឱ្យដឹងទៀតថាៈ ចំណែកខាងភាគីអ្នកបើកបររថយន្តម៉ាកតូយូតា កាមរី ពណ៌ទឹកមាស ពាក់ស្លាកលេខ ២K-០៥៧៤ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ ដោយនៅក្រោយកើតហេតុ អ្នកបើកបររថយន្តម្នាក់នេះបានចតទុករថយន្តចោល គេចខ្លួនបាត់។ ទាក់ទងករណីគ្រោះថ្នាក់រថយន្តបុកជាមួយម៉ូតូស្លាប់បុរសពីរនាក់ខាងលើនេះ នៅមិនទាន់មានប្រភពណាអាចបញ្ជាក់ពីមូលហេតុនៃការបុកគ្នានោះទេ៕
ក្រុមមនុស្សទាំងនេះរួមមាន៖ មហាសេដ្ឋីអង់គ្លេស Hamish Harding, អ្នកជំនាញបារាំង Paul-Henry Nargeolet, ស្ថាបនិករបស់ OceanGate Expeditions លោក Stockton Rush, អ្នកជំនួញប៉ាគីស្ថាន Shahzada Dawood និងកូនប្រុស Suleman! ពួកគេទាំង៥នាក់ បានចុះហត្ថលេខាទទួលខុសត្រូវខ្លួនឯង និងព្រមបង់លុយចំនួន២៥ម៉ឺនដុល្លារ ជាថ្នូរជិះនាវាមុជទឹក ទីតាន ចុះទៅមើលសាកសពកប៉ាល Titanic ដែលបានលិចក្នុងកំឡុងដឹកភ្ញៀវទេសចរកាលពីឆ្នាំ១៩១២!