ខេត្តសៀមរាប៖ ផ្ទះប្រជាពលរដ្ឋ មួយខ្នង ត្រូវអគ្គិភ័យ លេបត្របាក់ គ្មានសល់ ទាំងទ្រព្យសម្បត្តិ ខណៈម្ចាស់ផ្ទះ កំពុងហូបបាយសុខៗ ក៏ផ្ទុះអាគុយសូឡា ខ្ទាតប៉ះចំធុងសាំង បណ្តាលឱ្យឆេះផ្ទះម៉ត់។ ហេតុការណ៍ ភ្លើងឆេះផ្ទះនេះ កើតហេតុ នៅវេលាម៉ោង ១៣ និង ៥០នាទី រសៀលថ្ងៃចន្ទ ទី២៨ ខែកុម្ភ: ឆ្នាំ២០២២ នៅភូមិស្នោ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។ លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានប្រាប់ថា ម្ចាស់ផ្ទះ មានឈ្មោះ ពេជ្រ សើរ ភេទប្រុស អាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះ ប៉ោញ រុន ភេទស្រី អាយុ ៤៩ឆ្នាំ ជាកសិករ រស់នៅ ភូមិ.ឃុំខាងលើ។ គ្រួសារនេះ មានកូនចំនួន ០២នាក់/ស្រីម្នាក់ និងចៅប្រុសចំនួន ម្នាក់។ លោក បានបន្តថា ការខូចខាតនោះ […]
ខេត្តព្រះសីហនុ ៖ បេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី០២ ខែមិថុនា ឆ្នាំ២០២២នេះថា៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីយប់ថ្ងៃពុធទី០១ ខែមិថុនា ឆ្នាំ២០២២ បានចាត់ឱ្យ លោកវរសេនីយ៍ទោ ឌិន លីក្រូ ស្នងការរងទទួលផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។ ជាមួយគ្នានេះ នៅយប់ថ្ងៃដដែលនោះ កម្លាំងអន្តរាគមន៍ពិសេស សហការណ៍ជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ គួរបញ្ជាក់ថា ជារៀងរាល់ថ្ងៃ កម្លាំងសមត្ថកិច្ចចរាចរណ៍ ក៏បានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀនផងដែរ ៕
លោកយាយ ហ៊ូ ណៃស៊ីម ភេទស្រី អាយុ ៨៦ឆ្នាំ ទីលំនៅភូមិ៧ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ បានទទួលរងគ្រោះថ្នាក់បាក់ក្បាលឆ្អឹងភ្លៅ បណ្ដាលឱ្យមានការឈឺចាប់ខ្លាំង និងមិនអាចធ្វើចលនាបាន។ ដោយក្តីមេត្តាធម៌ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជួយព្យាបាលលោកយាយ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ ក្រុមគ្រូពេទ្យបានធ្វើការវះកាត់ប្ដូរក្បាលឆ្អឹងភ្លៅសិប្បនិម្មិតចូលជំនួសប្រកបដោយជោគជ័យ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៣ ។ បច្ចុប្បន្ន លោកយាយបានជាសះស្បើយ និងមានសុខភាពរឹងមាំ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍រំភើបរីករាយ និងការគោរពអរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។ រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ សូមអរគុណក្រុមគ្រូពេទ្យ TYDA