ព័ត៌មាន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមវៀតណាម

 តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក្នុងការចូលរួមដល់យុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅប្រទេសវៀតណាម។
សូមជម្រាបថា នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់វៀតណាម ដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ-១៩។
ប្រទេសវៀតណាម​ បាននិងកំពុងរងការរាតត្បាតជំងឺកូវីដ-១៩យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅទីក្រុងហូជីមិញ។​ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ វៀតណាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ខ្ទង់ពាន់ជារៀងរាល់ថ្ងៃ។ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ វៀតណាម មានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៤,១៨៦នាក់ ស្លាប់ ២២៥នាក់៕
adm

Leave a Reply

Your email address will not be published. Required fields are marked *