ព័ត៌មាន

កម្លាំងកងការពារព្រំដែនលេខ៦០១ ទោះយប់ ថ្ងៃ ក្តៅ ភ្លៀង យ៉ាងណាក៏នៅតែអនុវត្តបទបញ្ជា ឈរជើង-ល្បាតការពារបូរណភាពទឹកដី និងរក្សាសន្តិភាពតាមខ្សែបន្ទាត់ព្រំដែន

———————
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ កងកម្លាំង នៃកងការពារព្រំដែនលេខ៦០១ បាន សហការជាមួយកម្លាំងយោធភូមិភាគពិសេស កម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល កម្លាំងនគរបាលវរៈ៦០៥ រួមទាំងកម្លាំងសមត្ថកិច្ច ឈរជើងព្រំដែន ចុះល្បាតទាំងថ្ងៃ ទាំងយប់ ក្នុងភូមិសាស្ត្រ ឃុំសំពៅពូន ឃុំព្រែកជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ និងឃុំក្អមសំណ ស្រុកលើកដែក ក្នុងការទប់ស្កាត់ការលួចឆ្លងដែនចេញចូល ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងកម្លាំងឈរជើងនៅទីបញ្ជាការកង ក្នុងភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ សម្រាប់សហការ និងអន្តរាគមន៍អោយកម្លាំងជួរមុខ ២៤ម៉ោង លើ២៤ម៉ោង។
ទោះបីក្រោមកម្តៅថ្ងៃ ភ្លៀង ខ្យល់ យ៉ាងណា ក៏កងកម្លាំងការពារព្រំដែននៅតែអនុវត្តបទបញ្ជា ឈរជើង និងល្បាត ក្នុ្ងងភារកិច្ច ការពារបូរណភាពទឹកដី និងរក្សាសន្តិភាពតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ ទៅតាមបទបញ្ជាបានដាក់ចុះ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *