ព័ត៌មាន

ផ្សាររដ្ឋ ឬផ្សាររៀបរយ នឹងដាក់ឲ្យដំណើរការឡើងវិញ តែផ្សារមិនរៀបរយមិនមានការគ្រប់គ្រងច្បាស់លាស់ មិនអនុញ្ញាតឲ្យបើកដំណើរការនៅឡើយទេ

សាលារាជធានីភ្នំពេញ នឹងបើកឲ្យដំណើរការឡើងវិញចំពោះផ្សាររដ្ឋ និងផ្សាររៀបរយ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការដាក់ឲ្យដំណើរការឡើងវិញ សំរាប់តែផ្សាររដ្ឋ ឬផ្សាររៀបរយប៉ុណ្ណោះ ហើយសម្រាប់ផ្សារមិនរៀបរយមិនមានការ គ្រប់គ្រងច្បាស់លាស់ មិនអនុញ្ញាតឲ្យបើកទេ។
នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ អភិបាលរាជធានីភ្នំពេញ បានពិភាក្សាលើសេចក្តីសំរេចស្តីពីការបិទបញ្ចប់បម្រាមគោចរ និងការអនុញ្ញាតជាគោលការណ៍ពិសេស ចំពោះអាជីវកម្មដ្ឋានក្នុងតំបន់លឿង នៃភូមិសាស្ត្ររាជធានីភ្នំពេញ។
លោកអភិបាល បានណែនាំឲ្យគណៈកម្មការគ្រប់គ្រងផ្សារទូទាំងរាជធានីភ្នំពេញ ត្រូវដាក់ម៉ាស៊ីនវ៉ាស់កំដៅ បាញ់អាលកុល ពាក់ម៉ាស់ និងត្រូវដាក់មេក្រូបំពងសំឡេងតាមមាត់ច្រកចេញចូលផ្សារ និងផ្សព្វផ្សាយសារអប់រំ ពីការការពារការឆ្លងរាលដាលដ៏សាហាវនៃជំងឺកូវីដ១៩។ ពាក់ព័ន្ធនឹងការបើកផ្សារលក់ដូរឡើងវិញនេះ សំរាប់តែផ្សាររៀបរយតែប៉ុណ្ណោះ។ ចំណែកផ្សារមិនរៀបរយ មានរូបភាពរញ៉េរញ៉ៃគ្មានអនាម័យ មិនទាន់អនុញ្ញាតឲ្យបើកលក់ទេ ព្រោះស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ នៅតែរាលដាលនៅឡើយ។ តែរដ្ឋបាលរាជធានីភ្នំពេញ នឹងដកពិសោធន៍វាយតម្លៃ ពិចារណាលើការបន្តបើកផ្សារមិនរៀបរយនៅដំណាក់កាលក្រោយទៀត៕
adm

Leave a Reply

Your email address will not be published. Required fields are marked *