នាថ្ងៃទី១ ខែមិថុនា អង្គការសុខភាពពិភពលោកបានប្រកាស ទទួលស្គាល់វ៉ាក់សាំងCORONA VACរបស់ក្រុមហ៊ុនSINOVACប្រទេសចិនជាផ្លូវការសម្រាប់ប្រើប្រាស់ជាបន្ទាន់។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកមានប្រសាសន៍ថា វ៉ាក់សាំងរបស់ក្រុមហ៊ុនខាងលើនេះបាន”បង្ហាញអំពីសុវត្ថិភាព ប្រសិទ្ធភាព និងការធានាគុណភាព” និងត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះសម្រាប់ប្រើប្រាស់ជាបន្ទាន់របស់អង្គការសុខភាពពិភពលោក។ វ៉ាក់សាំងSINOVAC គឺជាវ៉ាក់សាំងប្រភេទទី២របស់ចិនដែលអង្គការសុខភាពពិភពលោកបានចុះបញ្ជីសម្រាប់ការប្រើប្រាស់ជាបន្ទាន់បន្ទាប់ពីវ៉ាក់សាំងចិនSINOPHARM។នេះបើតាមការបញ្ជាក់របស់ស្ថានទូតចិនប្រចាំកម្ពុជានៅថកងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ។
និងតំណាងទូរទស្សន៍ ខេត្តយូណាន នៃប្រទេសចិន ដើម្បីធ្វើយ៉ាងណាអោយទទួលបានលទ្ធផល ល្អបន្តទៅមុខទៀត នៅព្រឹកថ្ងៃទី៩ ខែតុលា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Liu Xiao – ប្រធានការិយាល័យតំណាងពាណិជ្ជកម្មខេត្តយូណាន ប្រចាំនៅភ្នំពេញ និង លោក Huang Jiang – អគ្គនាយកក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូ អិលធីឌី ដោយផ្តោតជាសំខាន់លើការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាង ក្រសួងព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា និង ក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូ អិលធីឌី យូណាន ប្រទេសចិន ។ ក្នុងឱកាសនេះ ខាងក្រុមហ៊ុន ឌីជីថល យូណាន ស្នើសុំការជួយគាំទ្រនិងការផ្ដល់យោបល់ពី ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន ដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុន ជាមួយក្រសួងព័ត៌មាន និងទូរទស្សន៍ជាតិកម្ពុជា បានកាន់តែរលូនទៅមុខទៀត ។ […]
កាលពីថ្ងៃសុក្រ ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូងឲ្យដឹងថា ប្រាក់ចំណេញរបស់ខ្លួន ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ បានកើនឡើង ១០ដង ព្រោះតែការងើបឡើងវិញ នៃបន្ទះ Chip ឬ ផលិតផលពាក់កណ្តាលសម្រេច ឬ Semiconductor។ ក្រុមហ៊ុនបានបញ្ជាក់ថា នៅក្នុងឯកសារនិយតកម្មថា ក្នុងពេលបីខែដំបូង ចាប់ពីខែមករា ដល់ខែមីនា ប្រាក់ចំណេញរបស់ខ្លួន អាចកើនដល់ជិត ៥ពាន់លានដុល្លារ។ ផលិតផលពាក់កណ្តាលសម្រេច semiconductor ត្រូវបានប្រើប្រាស់ក្នុងផលិតផលច្រើនយ៉ាងរួមទាំង Smart Phone, កុំព្យុទ័រ ឬ ម៉ាស៊ីនគក់ខោអាវ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។ Samsung មកដល់ពេលនេះ គឺជាក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារធំជាងគេនៅកូរ៉េខាងត្បូង ជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីបួននៅអាស៊ី។