ព័ត៌មាន

ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ បង្ហាញពីស្ថានភាពបឋម និងពិភាក្សាលើជំហានឆ្ពោះទៅមុខ លើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងអប់រំ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. និង ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាសហធិបតី ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងអប់រំ យុវជន និងកីឡា» នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ។

 

សិក្ខាសាលានេះ ប្រព្រឹត្តឡើងនៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីបច្ចេកទេសលើការងារការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំអង្គភាពនៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានតួនាទី ចាប់ពីប្រធាន នាយកដ្ឋានឡើង និងមន្ត្រីជំនាញបច្ចេកទេសជាច្រើនរូបទៀត ។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *