ព័ត៌មាន

ឯកឧត្តម ទៀ សុខា ៖ តបតាមអនុសាសន៍សម្តេចធិបតី យើងគួរតែធ្វើដំណើរទេសចរតាមក្រវាត់ព្រំដែន៤ខេត្តភូមិភាគឦសាន

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានដឹកនាំក្រុមរថយន្ត Off-Road ក្រុមយុវជន ក១៥៧ និងក្រុមយុវជនជាង២០០នាក់ មានរថយន្ត Off-Road ៣០គ្រឿង ធ្វើដំណើរតាមក្រវាត់ព្រំដែនភូមិភាគឦសាន ដើម្បីចូលរួមផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិខេត្តចំនួន៤ គឺខេត្តក្រចេះ មណ្ឌលគីរី រតនៈគីរី និងខេត្តស្ទឹងត្រែង ។

 

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មានប្រសាសន៍ថា ការធ្វើដំណើរនេះ តាមអនុសាសន៍សម្តេចធិបតី យើងគួរតែធ្វើដំណើរទេសចរតាមក្រវាត់ព្រំដែន ៤ខេត្តភូមិភាគឦសាន ហើយគឺជាលើកទី២ពីមុនមិនដែលធ្វើដំណើរតាមក្រវាត់ព្រំដែនបែបនេះទេ តែពេលនេះយើងបានជួបជុំគ្នាច្រើនពីខេត្តក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ឃើញថាស្ថានភាពខ្សែបន្ទាត់ព្រំដែនមានភាពអ៊ូអរ និងតំបន់ទេសចរមួយចំនួនក៏អ៊ូអរដូចគ្នា ជាមួយនឹងទេសភាពបៃតងខ្ចី។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *