ព័ត៌មាន

កីឡាករកូនគោលបេក្ខភាពជាប់ពេញសិទ្ធិ៤រូបនិងបំរ៉ុង២រូបត្រូវបានរកឃើញបន្ទាប់ពីប្រកួតជម្រុះរយៈពេល២ថ្ងៃ សម្រាប់វេបសាយ

កីឡាករវាយកូនគោលជាប់ជាបេក្ខភាពពេញសិទ្ធិចំនួន៤រូប និងបំរ៉ុងចំនួន ២រូបចូលរួមក្នុងព្រឹត្តិការណ៍Asia Development Tour ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងនៅលើទឹកដីអង្គរ ខេត្តសៀមរាប ចុង ខែ កញ្ញា ឆ្នាំ២០២៤ បានរកឃើញហើយ នាព្រឹកថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០២៤ បន្ទាប់ពីប្រកួតជម្រុះអស់រយៈពេល ២ថ្ងៃនៅទីលានកីឡាវាយកូនគោលហ្គ្រេន ភ្នំពេញ។

 

ឯកឧត្តម ហាប់ អូម៉ាលី អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានថ្លែងគូសបញ្ជាក់ថា ការប្រកួតជម្រុះដែលសហព័ន្ធកីឡាវាយកូនគោលកម្ពុជាបានរៀបចំឡើងរយៈពេល២ថ្ងៃនេះ មានកីឡាករចូលរួមចំនួន១៣រូប។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *