ព័ត៌មាន

ឯកឧត្តមបណ្ឌិត អាងសុផល្លែត ៖ ការដាំដើមឈើផ្តល់ទាំងអុកស៊ីសែនសម្រាប់ទាំងសុខភាព និងការលក់ឥណទានកាបូន

នៅពេលដែលគ្រប់ភាគីរួមគ្នាការពារព្រៃឈើហើយនោះ សិស្សានុសិស្ស និងក៏ដូចជាពលរដ្ឋត្រូវចូលរួមដាំដើមឈើក្នុងប្រទេសកម្ពុជាយើងឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាសួនព្រៃឈើក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលពេលនោះយើងសម្បូរទៅដោយអុកស៊ីសែនជាទីសុខភាព និងពិសេសក្លាយជាទីកន្លែងលក់ឥណទានកាបូន។

 

ឯកឧត្តមបណ្ឌិត អាងសុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងបញ្ជាក់បន្ថែមថា៖ ”ប្រទេសគេពុំមានដើមឈើ គេមានតែវិស័យឧស្សាហកម្ម ម្ល៉ោះហើយដើម្បីធ្វើឧស្សាហកម្មបាន និងផលិតផលលក់ចេញទៅក្រៅប្រទេសបាន គេត្រូវទិញខ្យល់បរិសុទ្ធពីកម្ពុជា ។ ហេតុនេះការដាំដើមឈើនាពេលនេះដែរគឺជាការដាក់ទុនវិនិយោគសម្រាប់ថ្ងៃអនាគតដោយក្នុងនេះចាប់ពី១០ទៅ២០ឆ្នាំក្រោយយើងអាចលក់តែ ឥណទានកាបូនក៏បានដែរ។ មិនត្រឹមតែអាចលក់បានថវិការទេ តែការដាំដើមឈើនៅផ្តល់ម្លប់ត្រជាក់ត្រជុំដល់ពលរដ្ឋកម្ពុជាយើងគ្រប់គ្នាទៀតផង ។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *