ព័ត៌មានជាតិ

ប្រមុខការពារជាតិកម្ពុជា ៖ ដំណក់ប្រេងដំបូងរបស់កម្ពុជា គឺមានសារៈសំខាន់និងជាប្រវត្តិសាស្ត្រត្រូវយកតម្កល់ទុកនៅវិមានឈ្នះឈ្នះ

ភ្នំពេញ ៖ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ដំណក់ប្រេងលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាគឺមានសារៈសំខាន់ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដូច្នេះត្រូវយកមករៀបចំទុកដាក់នៅវិមានឈ្នះឈ្នះដែលជាកន្លែងតម្កល់នៅកិច្ចការប្រវត្តិសាស្ត្រទាំងឡាយរួមគ្នាទេ

ម្តងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ។ ពីព្រោះរឿងនេះ គឺជារឿងប្រវត្តិសាស្ត្រដ៏សំខាន់ណាស់សម្រាប់ជាតិមាតុភូមិ គឺត្រូវយកមកតម្កល់ទុកនៅវិមានឈ្នះឈ្នះ។

សម្តេចពិជ័យសេនាទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងទទួលដំណក់ប្រេងលើកដំបូងពីលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ទៅរក្សាទុកនៅវិមានឈ្នះឈ្នះ។ ក្រសួងរ៉ែ និងថាមពល បានរៀបចំរួចហើយនៅនិម្មិតសញ្ញាដំណក់ប្រេង ហើយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ គេនឹងយកមកប្រគល់ជូនក្រុមការងារដើម្បីតម្កល់ទុកនៅវិមានឈ្នះឈ្នះតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៩ ខែធ្នូឆ្នាំ ២០២០ ដែលជាថ្ងៃខួបលើកទី២២ នៃ នយោ បាយឈ្នះឈ្នះ បានប្រកាសថា ការរកឃើញដំណក់ប្រេងដំបូងគឺស្ថិត នៅប្លុកអេ (A)នៃឈូងសមុទ្រកម្ពុជា រកឃើញដោយក្រុមហ៊ុន គ្រីស អេនណូជី  ដែលបានខួងរណ្តៅប្រេងពីបាតសមុទ្រ នៃខេត្តព្រះសីហនុ ។ សមិទ្ធិផលដែលបានពីអាជីវ កម្មប្រេងកាតកម្ពុជា និងត្រូវផ្តល់ជាអាទិ ភាពលើវិស័យអប់រំ -វិស័យសុខាភិបាល។ ហើយគាប់ជួនខ្លាំងណាស់ជាមួយនឹងខួបលើកទី២២ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា មោទនភាពសម្រាប់កម្ពុជាជាប្រទេសតូច”។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការបូមប្រេងពីបាតសមុទ្រស្ថិតនៅក្នុងប្លុកអេ(A)ដែលបានបូមចេញជាដំណក់ប្រេងលើកដំបូងនៅលើទឹកដីដ៏កំសត់មួយនេះ។ទើបសម្តេចតេជោ ជ្រើសរើសយកថ្ងៃទី២៩ខែធ្នូ ជាថ្ងៃនៃការបញ្ចប់សង្គ្រាម នាំមកនូវសន្តិភាពនិងការឯកភាពជាតិ  ជាលើកដំបូងក្នុងរយៈពេលដ៏យូរលង់របស់កម្ពុជា។ បើគ្មានសន្តិភាពទេ វាក៏អត់មានផងដែរវនូវការឯកភាពជាតិ គ្មានទេនៅព្រឹត្តិការណ៏ដំណក់ប្រេងដំបូងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ អណ្តូងប្រេងទី១ បានបញ្ចប់ការសាងសង់នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០ និងចាប់ផ្តើមផលិតបានដំណក់ប្រេងដំបូងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ក្រៅពីនេះមានអណ្តូងប្រេងចំណួន២ទៀត បានខួងដក់ជំរៅស្រទាប់រ៉ែប្រេងកាត់ផងដែរ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *