ព័ត៌មាន

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតជូនអភិបាលខេត្តស្វយ័តពិសេសជេជូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤—

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនឯកឧត្ដម OH Young Hun អភិបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។

 

សូមជម្រាបជូនថា នេះជាជំនួបលើកទី២ ជាមួយ ឯកឧត្តម Oh Young Hun ដែលជំនួបលើកទី១ ក្នុងឱកាសសម្តេចធិបតី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពី ថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤ ដោយបានចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាង រដ្ឋបាលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការអភិវឌ្ឍវិស័យផ្សេងៗក្នុងខេត្តទាំងពីរ ឱ្យកាន់តែមានការរីកចម្រើន។

 

ក្នុងដំណើរបំពេញទស្សនកិច្ច របស់ ឯកឧត្ដម OH Young Hun អភិបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ មកកាន់កម្ពុជានាពេលនេះ នឹងកាន់តែមានវឌ្ឍនភាពបន្ថែមទៀត ។

 

រូបថត៖ គល់ រ៉េននី

——

adm

Leave a Reply

Your email address will not be published. Required fields are marked *