ព័ត៌មាន

ក្រសួងអប់រំ នឹងប្រែក្លាយវិទ្យាល័យដើមឬសទៅជាសាលារៀនជំនាន់ថ្មី

ក្នុងដំណើរទស្សនកិច្ចនៅវិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ខេត្តកណ្ដាល កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងនឹងប្រែក្លាយវិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើមឬសទៅជាសាលារៀនជំនាន់ថ្មី។

 

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់បន្ថែមថា គោលដៅក្នុងការទស្សនកិច្ចនេះ គឺដើម្បីជម្រាបជូនដល់លោកគ្រូ អ្នកគ្រូ ថា ក្រសួងមានជម្រើសពីរសំខាន់ ទី១. ការបន្តពង្រឹងដំណើរការសាលារៀនជាសាលាគំរូបន្តទៀត និងទី២. ប្រែក្លាយវិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើមឬសនេះ ទៅជាសាលារៀនជំនាន់ថ្មី ដើម្បីអាចឱ្យលោកគ្រូ អ្នកគ្រូ មានឱកាសពង្រឹងបន្ថែមនូវវិធីសាស្ត្របង្រៀន និងរៀនសូត្របន្ថែមទៀតនូវវិធីសាស្ត្រថ្មីៗ និងប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀន និងការបង្រៀន ។

adm

Leave a Reply

Your email address will not be published. Required fields are marked *