ព័ត៌មាន

យុវជន២០០នាក់ជិះកង់ពីភ្នំពេញទៅសៀមរាប រៃលុយសង្គ្រោះជីវិតកុមារ

   
នៅថ្ងៃទី១ ខែមិថុនាខាងមុខនេះ យុវជនខ្មែរប្រមាណ២០០នាក់នឹងជិះកង់ក្នុងចំងាយជាង៣០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប ដើម្បីរៃអង្គាសប្រាក់ជួយមន្ទីរពេទ្យអង្គរដែលសង្គ្រោះជីវិតកុមារដោយមិនគិតថ្លៃ។

ព្រឹត្តិការណ៍នេះរៀបចំដោយសហព័ន្ធកីឡាទោចក្រយានកម្ពុជា ជាការចូលរួមគាំទ្រដល់សេវាថែទាំសុខភាពកុមារដែលបន្តខ្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរ។

ដោយចំណាយពេល១២ម៉ោងចាប់ពីម៉ោង៥ព្រឹក ក្រុមអ្នកជិះកង់នឹងឈប់តាមភូមិស្រុកដើម្បីផ្សព្វផ្សាយពីយុទ្ធនាការរបស់ខ្លួននិងរៃប្រាក់ពីអ្នកភូមិដែលអាចបរិច្ឆាគតាមសន្ធា។

adm

Leave a Reply

Your email address will not be published. Required fields are marked *