ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិភ្នំដី បើកដំណើរការឱ្យឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែឧសភា សម្រាប់អ្នកមានលិខិតឆ្លងដែន បណ្ណព្រំដែន និងកាតចាក់វ៉ាក់សាំងកូវីដ-១៩

ខេត្តបន្ទាយមានជ័យ ៖ ជូនដំណឹង! ច្រកទា្វរអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិភ្នំដី បើកដំណើរការឲ្យឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែឧសភា សម្រាប់អ្នកមានលិខិតឆ្លងដែន បណ្ណព្រំដែន និងកាតចាក់វ៉ាក់សាំងកូវីដ-១៩  ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា,បើតាមលិខិតរបស់រដ្ឋបាលខេត្តស្រះកែវដែលបានជម្រាបជូនមកអភិបាលខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងដែលអង្គភាពមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”ទទួលបាននៅយប់ថ្ងៃទី៣០ខែមេសាឆ្នាំ២០២២នេះគឺប្រទេសថៃបានចេញលិខិតអនុញ្ញាតឱ្យភ្ញៀវទេសចរអាចធ្វើដំណើរចេញចូលប្រទេសខ្លួនបានតាមច្រកទ្វារព្រំដែនចំនួន២នៅខេត្តស្រះកែវជាប់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង គឺច្រកព្រំដែនបានខ្លងលឹក (Ban KhlongLuk) ស្រុកអារញ្ញខាងកម្ពុជាគឺច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងច្រកព្រំដែនបានខាវដិន(BanKhao Din)ស្រុកខ្លងហាតខាងកម្ពុជាច្រកទ្វារអន្តរជាតិភ្នំដីក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង ប៉ុន្តែត្រូវអនុវត្តតឹងរឹងតាមវិធានការ បង្ការជំងឺកូវីដ-១៩។

ទោះជាយ៉ាងណា សម្រាប់ប្រជាពលរដ្ឋខ្មែរដែលជាអាជីវករលក់ដូរនៅផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ អាជ្ញាធរថៃនៅមិនទាន់អនុញ្ញាតឱ្យចេញ-ចូលបាននៅឡើយទេ ពោលការអនុញ្ញាតនេះអនុវត្តបានតែចំពោះភ្ញៀវទេសចរ ដែលមានលិខិតឆ្លងដែន បណ្ណព្រំដែន ព្រមទាំងមានបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ជាដើម។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានប្រាប់សារព័ត៌មាន នៅរសៀលថ្ងៃនេះថា ជំហានបឋមខាងភាគីថៃអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត សម្រាប់អ្នកដែលមានលិខិតឆ្លងដែននិងបណ្ណព្រំដែនហើយជំហានបន្ទាប់គឺគិតគូរដល់ក្រុមអាជីវករខ្មែរលក់ដូរនៅផ្សាររុងក្លឿ។

សូមរម្លឹកថា៖សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។ អគារទីស្នាក់ការនេះជាចំណាយថវិការបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន១៧ប៊ីលាន១៣លានរៀល។

អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកម្ពុជាថៃបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ខែតុលាឆ្នាំ២០១៧និងបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។ បើតាមរបាយការណ៍លោកសេងយូរអ៊ាន់អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។

នៅក្នុងរបាយការណ៍របស់លោកសេងយូរអ៊ាន់បានឱ្យដឹងថាអគារទាំងនេះរួមមានអគារបំពេញបែបបទចេញចូលមានទំហំ៣៥.៨០ម៉ែត្រគុណ៥៦.៣៩ម៉ែត្រកម្ពស់៣ជាន់បំពាក់ដោយឧបករណ៍ បរិក្ខាអគ្គីសនី ម៉ាស៊ីនត្រជាក់ កង្ហារប៊ឺតខ្យល់ បណ្ដាញការពារអគ្គិភ័យ កាំមេរ៉ាសុវត្ថិភាព ប្រព័ន្ធទូរសព្ទប្រព័ន្ធអ៊ីនធឺណឺតប្រព័ន្ធសំឡេងប្រព័ន្ធការពាររន្ទះជណ្ដើរយន្តចំនួន៤និងចែកជាពីរផ្នែកផ្នែកខាងស្ដាំប្រើប្រាស់សម្រាប់អ្នកដំណើរចេញនិងផ្នែកខាងឆ្វេងសម្រាប់អ្នកដំណើរមកដល់។

ទន្ទឹមគ្នានេះក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធក្រៅអគាររួមមានជួសជុលកែលម្អរអគារបំពេញបែបបទចាស់សម្រាប់មន្រ្តីស្នាក់នៅ សាងសង់អគារសម្រាប់អ្នកដំណើររង់ចាំចេញ និងមកដល់ចំនួន ២ខ្នងស្ថាបនាផ្លូវបេតង់អ៊ុតកៅស៊ូរៀបចំសួនច្បារដំឡើងបង្គោលភ្លើងបំភ្លឺសាងសង់របងព័ទ្ធជុំវិញ ដំឡើងត្រង់ស្វ័រនិងតបណ្ដាញទឹកចូលបរិវេណអគារ។ បើតមការបន្ដែមនៅក្នុងរបស់របាយការណ៍ដដែលនិងបានបន្ថែមទៀតថាសមិទ្ធផលនេះនឹងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវជាតិអន្តរជាតិបង្ការទប់ស្កាត់បទល្មើសឆ្លងដែនឆ្លើយបតាមសំណូមពរ និងស្ថានភាពជាក់ស្ដែងរបស់មន្រ្តីជំនាញ។

ពិធីនោះសម្ដេចសខេងបានថ្លែងរម្លឹកថាច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះជាច្រកទ្វារឆ្លងកាត់ព្រំដែនមានអាយុកាលចំណាស់មួយនៅកម្ពុជា។

សម្ដេចបានគូសបញ្ជាក់ថាច្រកទ្វារអន្តរជាតិនេះប្រៀបបាននឹងកន្លែងផ្ដលសេវាសាធារណៈមួយជូនពលរដ្ឋខ្មែរ និងជនបរទេសដែលត្រូវធ្វើដំណើរ ដឹកជំនិញចេញចូលតាមគ្រប់មធ្យោបាយ និងចម្រុះជាតិសាសន៍ ដូច្នេះមន្រ្តីពាក់ព័ន្ធមានតួនាទីបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង រួមទាំងការត្រួតពិនិត្យដើម្បីរកឱ្យឃើញបទល្មើសនៃការចេញចូលនោះដែរ។

សម្ដេចបានថ្លែងបន្តថាច្រកទ្វារអន្តរជាតិនេះក៏ជាច្រកទ្វារសំខាន់នៃការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ឆ្ពោះទៅរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥ និងខេត្តសៀមរាបតាមផ្លូវជាតិលេខ៦ ផងដែរ។

នាឱកាសនោះសម្ដេចក៏បានថ្លែងរដ្ឋបាលខេត្តស្រះកែវដែលជានិច្ចជាកាលបានផ្ដល់កិច្ចសហការយ៉ាងល្អជាមួយកម្ពុជា រួមចំណែកអភិវឌ្ឍន៍តំបន់ប៉ោតប៉ែតនិយាយដោយឡែក និងកម្ពុជា និយាយជារួម។

សម្ដេចក៏បានថ្លែងអំណរគុណរដ្ឋបាលខេត្តបន្ទាយមានជ័យនិងរដ្ឋបាលក្រុងប៉ោយប៉ែតដែលបានខិតខំអភិវឌ្ឍក្រុងឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ជាពិសេសក្រោយពេលរាជរដ្ឋាភិបាលសម្រេចបង្កើតក្រុងប៉ោយប៉ែត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *