ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

អ្នកនេសាទនៅខេត្តស្ទឹងត្រែងចាប់បានត្រីបបែលយក្សទឹកសាបទម្ងន់ជាង១៨០គីឡូក្រាម

ខេត្តស្ទឹងត្រែង ៖  កាលពីពេលថ្មីៗនេះ ត្រីបបែលយក្សញីទឹកសាបមួយក្បាល ទម្ងន់ជាង ១៨០គីឡូក្រាមត្រូវបានអ្នកនេសាទចាប់បានដោយចៃដន្យនៅក្នុងទន្លេមេគង្គ ស្ថិតនៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ នេះបើតាមការឲ្យដឹងពី គេហទំព័រ អច្ឆរិយទន្លេមេគង្គ (the Wonders of the Mekong) នាថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២២នេះ ។

ត្រីបបែលយក្សញីទឹកសាបនេះត្រូវបានប្រជានេសាទ នេសាទបានដោយចៃដន្យនៅតាមដងទន្លេមេគង្គ ស្ថិតនៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែងហើយយកមកវាស់ឃើញមានទទឹងប្រវែង ១៨៥ សង់ទីម៉ែត្រ ដងខ្លួនប្រវែង ២០០ សង់ទីម៉ែត្រ និងសរុបពីក្បាលដល់ចុងកន្ទុយ មានប្រវែង៣៩៣សង់ទីម៉ែត្រព្រមទាំងមានទម្ងន់ជាង១៨០គីឡូក្រាម ។

តាមការឲ្យដឹងពីអ្នកនេសាទបញ្ជាក់ថាពួកគាត់បានប្រើទំពក់ដើម្បីចាប់ត្រីដែលជួនកាលអាចចាប់ត្រីបបែលទឹកសាបយក្សបានដោយចៃដន្យខណៈវាកំពុងចាប់ត្រីធ្វើជាចំណី។ ដើម្បីជួយអភិរក្សសត្វបបែលទឹកសាបយក្ស ដែលជាប្រភេទសត្វជិតផុតពូជនៃទន្លេមេគង្គទៅហើយនោះ គាត់​បាន​ទាក់ទង​ទៅ​ក្រុម​គម្រោង ​អច្ឆរិយៈ​ទន្លេ​មេគង្គ​ ហើយ​សុំ​ឱ្យ​ក្រុមការងារ​ដាក់​ស្លាកជាសញ្ញ្ញានិង​បានដោះលែង​វាឲ្យត្រឡប់​ទៅទន្លេរស់នៅបែបធម្មជាតិ​វិញហើយក្នុងថ្ងៃនោះ ៕​

​​​

adm

Leave a Reply

Your email address will not be published. Required fields are marked *