ព័ត៌មាន

សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួងការងារ ចុះអនុស្សរណៈយោគយល់គ្នាដើម្បីជំរុញការផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន និងការចុះឈ្មោះស្វែងរកការងារ

ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ —

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរដោយសហការី នៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus។

 

សូមបញ្ជាក់ថាកិច្ចសហប្រតិបត្តិការនេះ មានគោលបំណងជំរុញការផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់សមាជិក សមាជិកា ស.ស.យ.ក យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ការចុះឈ្មោះស្វែងរកការងារ និងណែនាំអំពីអាជីពផ្សេងៗ។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *