ព័ត៌មាន

សម្តេចធិបតី ទទួលជួបប្រធានក្រុមហ៊ុន Zhenjiang Zhongchao New Material Co., Ltd., និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន

 ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ —

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោក សុិន មីងរ៉ុង (Shen Mingrong) ប្រធានក្រុមហ៊ុន Zhenjiang Zhongchao New Material Co., Ltd., និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗ ចំនួន១៧ របស់ប្រទេសចិន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

 

ក្រុមហ៊ុនZhenjiang ZhoungChao New Material Co,Ltd. បង្កើតឡើងក្នុងឆ្នាំ ២០០២ ដែលជាក្រុមហ៊ុនឯកទេសក្នុងការផលិត និងអភិវឌ្ឍផលិតអ៉ីសូឡង់ ក្រណាត់សរសៃ និងក្រណាត់ប៉ាក់។ ក្រុមហ៊ុននេះមានទីតាំងនៅ Jiaxing ខេត្ត Zhejiang ប្រទេសចិន ហើយក៏ជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ម៉ាកល្បីៗជាច្រើនទាំងក្នុង និងក្រៅប្រទេសផងដែរ ។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *