ព័ត៌មាន

លោកជា ច័ន្ទបរិបូរណ៍៖សិទ្ធិមនុស្សបែបទំយើ នាំអោយមនុស្សមិនគោរពច្បាប់

សូមអានសំណេរទាំងស្រុងរបស់លោកជា ច័ន្ទបរិបូរណ៍អ្នកតាមដានការអភិវឌ្ឍន៍សង្គម!
កម្ពុជាបានជួបព្យុះដ៏កំណាចដែលបានធ្វើអោយសង្គមយើងបាត់បង់សណ្តាប់ធ្នាប់គឺ៖
[ព្យុះសិទ្ធិមនុស្ស] រហូតគេយកបញ្ហានេះមកដាក់បន្ទុកកម្ពុជា ផ្តាច់ eba 20%ជាដើម។
តើសិទ្ធិមនុស្ស ក្នុងសង្គមមួយដែលមនុស្សឆ្លងកាត់សង្គ្រាមស៊ីវិលរាប់សឹបឆ្នាំ និងឥរិយាបថរបស់មនុស្សនៅមានកំរឹត ភាពទំយើ នេះបានជះឥទិ្ធពលដ៏អាក្រក់ដល់សង្គមយ៉ាងខ្លាំង។
ពេលនេះជំងឺ ទំយើសិទ្ធិមនុស្ស វាបានបញ្ចេញមកនៃភាពគ្រោះថ្នាក់ នៅពេលដែលពិភពលោក រងគ្រោះដោយកូវិដ១៩ ដែលមធ្យោបាយតែមួយគត់ដើម្បីទប់ស្កាត់ និងរក្សាជីវិតគឺ ដកសិទ្ធិសេរីភាពរបស់មនុស្សតាមរយៈ បិទខ្ទប់ ឬ lockdown ប្រទេសដែលប្រជាជនធ្លាប់តែបានទំយើ មិនស្តាប់ មិនប្រតិបត្តិ ថែមទាំងប្រឆាំងនិងការlockdown ជាលទ្ធផលគឺស្លាប់ច្រើន។
និយាយពីកម្ពុជាវិញ រយៈពេលប្រមាណជិត ១០ ឆ្នាំចុងក្រោយនេះ សិទ្ធិ និងសេរីភាពហួសហេតុរហូតមានជើងកាងសិទ្ធិមនុស្សមករាំងនិងញុះញង់ថែមទៀតធ្វើអោយក្រុមយុវជនខ្សោយការគិតនិងយុវជនភ្លឺតភ្លឺន និង សេរីនិយម លែងស្តាប់ការអប់រំ នាំគ្នាល្មើសច្បាប់ ដោយពួកគេយល់ថានេះជាសិទ្ធិសេរីភាពរបស់គេ។
ការរីករាលដាលឆ្លងចូលក្នុងសហគមន៍ រោងចក្រនេះ វាជាផ្នែកមួយ ដែលចេញអំពី ភាពភ្លើតភ្លើននិង សិទ្ធិ សេរីភាព មួយផ្នែកដែរ ដែលពួកគេនៅតែល្មើសនិងបំរាម ប្រមូលគ្នាផឹកសុី រាំរែក ឥតខ្វល់។
សរុបមក ប្រសិនបើពួកជើងឯកសិទ្ធិមនុស្ស វាមិនទាន់ស្លាប់ដោយកូវិដ១៩ នោះទេ វាមិនស្គាល់ថាការស្លាប់ដោយកូវិដ១៩ នោះវាយ៉ាង អាណោចអាធ័ម យ៉ាងណានោះទេ ឬនិយាយមួយបែបទៀតថា បើពួកនោះស្លាប់អស់ ដោយកូវិដ១៩ ការលើកឡើងអំពីបញ្ហាដែលហៅថាសិទ្ធិមនុស្សទាំងចេះតែធ្វើជាភ្លឹ ក៏អស់ដែរ។
adm

Leave a Reply

Your email address will not be published. Required fields are marked *