ព័ត៌មាន

អភិបាលរាជធានីភ្នំពេញចុះពិនិត្យរៀបចំកន្លែងសម្រាកព្យាបាលអ្នកផ្ទុកមេរោគកូវីដ១៩ នៅអគារវិមានពិភពថ្មីសែនសុន និងអគារ ឌឺ ព្រេមៀ សេនធ័រ សែនសុខ

ភ្នំពេញ: លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះ បានចុះពិនិត្យការងាររៀបចំកន្លែងសម្រាកព្យាបាលអ្នកផ្ទុកមេរោគកូវីដ១៩ នៅអគារវិមានពិភពថ្មីសែនសុន និងអគារ ឌឺ ព្រេមៀ សេនធ័រ សែនសុខ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំដំឡើងគ្រែចំនួនប្រមាណពីរពាន់គ្រែ និងសម្ភារប្រើប្រាស់មួយចំនួនសម្រាប់ទុកជូនបងប្អូនអ្នកផ្ទុកមេរោគសម្រាកនិងព្យាបាល និងជូនពរបងប្អូនអ្នកជំងឺទាំងអស់ដែលកំពុងតែសម្រាកព្យាបាល និងអ្នកកើតទាំងអស់ ឆាប់ជាសះស្បើយ និងសុខភាពល្អគ្រប់ៗគ្នា៕
adm

Leave a Reply

Your email address will not be published. Required fields are marked *