ព័ត៌មាន

ពិធីសច្ចាប្រណិធានជូនសមាជិករាជរដ្ឋាភិបាលចំនួន ៣រូប ដែលរដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត

ឯកឧត្តមឧកញ៉ាមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង អញ្ជើញជាអធិបតី ពិធីសច្ចាប្រណិធាន ដែលបានរៀបចំឡើងនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ជូនដល់ឥស្សរជនជាតិចំនួន ៣រូប ដែលបានទទួលមុខតំណែងថ្មីដ៏ឧត្តុងឧត្តម គឺ ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ស្រ៊ី ថាមរុង្គ និងឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *