ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ មាន០២នាក់ ជាអ្នកទទួលទិញផលចោរកម្ម

 

ខេត្តបាត់ដំបង ៖ កាលពី ថ្ងៃទី ០៣ កក្កដា ឆ្នំា២០២៣នេះ ជនសង្ស័យចំនួន០៤នាក់ ក្នុងនោះ មាន០២នាក់ជាអ្នកទទួលទិញផលចោរកម្ម ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌនៃមន្ទីរស្រាវជ្រាវតាមឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿង ។

ក្រោយពីទទូលបណ្ដឹងពីម្ចាស់ម៉ូតូឈ្មោះ ចាន់ មុំ ស្រីអាយុ៤៧ឆ្នាំ កម្លាំងកងរាជអាវុធហត្ថក្រុង បានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនដៃដល់០២នាក់ ឈ្មោះនួន ម៉េង ហៅ តឿ អាយុ២៦ឆ្នាំ រស់នៅចណុចកើតហេតុ និង ម្នាក់ទៀតឈ្មោះ វ៉ាន់ ឆ្លូញ អាយុ២១ឆ្នាំ រស់នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលត្រូវឃាត់ខ្លួននៅយប់ថ្ងៃកើតហេតុ ក្រោយពីពួកគេយកម៉ូតូទៅលក់បាត់ទៅហើយ ។
ជនទាំង០២នាក់ ផ្ដល់ចម្លើយ ទើបកម្លាំងកងរាជអាវុធហត្ថក្រុង សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនជនពាក់ព័ន្ធចំនួន០២នាក់ថែមទៀត នៅរសៀលថ្ងៃទី០៤ កក្កដា ឆ្នំា២០២៣នេះ ដែលជាអ្នកទទូលទិញផលចោរកម្ម(ទិញម៉ូតូពីជនដៃដល់) ម្នាក់ឈ្មោះ គុណ ធឿន ហៅ បង អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ និង ឈ្មោះ សេង រ៉ៃយ៉ា អាយុ២៩ឆ្នាំ មុខរបរជាងផ្សាដែក រស់នៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល។
បើតាមរបាយការណ៏ ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់នេះ កម្លាំងជំនាញក៏បានដកហូតម៉ូតូចំនួន០៣គ្រឿង។ បើតាមជនរងគ្រោះឈ្មោះ ចាន់ មុំ បានរាយការណ៏ប្រាប់សមត្ថកិច្ចថា ម៉ូតូរបស់គាត់ត្រូវជនមិនស្កាល់អត្តសញ្ញាណលួចនៅម៉ោង១០ព្រឹកថ្ងៃទី០៣ កក្កដា ពេលគាត់ទុកនៅខាងមុខផ្ទះ តែគាត់មិនបានដកដោរចេញទេ ។
ម៉ូតូបាត់នោះម៉ាកហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1Y-6557។ មន្ត្រីការិយាល័យជំនាញ កំពុងសួរនាំជនសង្ស័យទាំង០៤នាក់នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *