ព័ត៌មាន

អ្នកជំងឺ ជា គឹមអៀង ភេទស្រី អាយុ ៧១ឆ្នាំ មានទីលំនៅក្នុងភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាអតីតគ្រូបង្រៀននៅវិទ្យាល័យបាក់ទូក ។ អ្នកគ្រូមានអាការឈឺមួយចំហៀងមុខ និងពិបាកបត់ជើង ជាប់ជាប្រចាំ ។ តាមរយៈការថតស៊ីធីស្កែន និងពិនិត្យរាងកាយផ្សេងៗ ឃើញថាអ្នកគ្រូមានរោគវិនិច្ឆ័យស្លោកសាច់ខួរក្បាល និងរលាកសន្លាក់ថ្គាមមុខ ព្រមទាំងជំងឺឫសដូងបាត ។

ដោយទឹកចិត្តមេត្តាសន្តោសប្រោសប្រណីពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេ បានទទួលរ៉ាប់រងព្យាបាលជំងឺអ្នកគ្រូទាំងស្រុង ព្រមទាំងផ្តល់នូវថវិកាមួយចំនួនជូនដល់អ្នកគ្រូផងដែរ ។ ទឹកចិត្តដ៏ថ្លៃថ្លានេះ បានធ្វើឱ្យអ្នកគ្រូ មានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។

 

សូមអរគុណក្រុមគ្រូពេទ្យ TYDA

 

adm

Leave a Reply

Your email address will not be published. Required fields are marked *