ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ស្នើថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់អង្គភាពរបស់ក្រសួងចំនួន ៦ចំណុច ដើម្បីបន្តដោះស្រាយ

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅសាលសន្និសិទចតុម្មុខ រាជធានីភ្នំពេញ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ស្នើគ្រប់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់អង្គភាពរបស់ក្រសួង ចំនួន ៦ចំណុច ដោយបន្តយកចិត្តទុកដាក់ និងដាក់ចេញ នូវសកម្មភាពជាក់ស្តែង ដើម្បីបន្តដោះស្រាយបញ្ហាមួយចំនួន ។

 

ក្នុងឱកាសនេះ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានឯកភាពរបាយការណ៍បូកសរុបសន្និបាត ដោយរួមបញ្ចូលទាំងតួលេខវឌ្ឍនភាពការងារឆ្នាំ២០២៣ និងការសម្រេចបាន លើសពីផែនការប្រចាំឆ្នាំ ដែលឆ្លើយតបទាំងស្រុងទៅនឹងសូចនាករគន្លឹះទាំង ៣របស់ក្រសួង ។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *