ព័ត៌មាន

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាសៀលថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់កងកម្លាំងប៉ូលីសប្រដាប់អាវុធប្រជាជនចិន ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជូ គួរពីវ (ZHU Guobioa)

អនុប្រធាននយោបាយកងកម្លាំងប៉ូលីសប្រដាប់អាវុធប្រជាជនចិន និងប្រតិភូអមដំណើរបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការទទួលស្វាគមន៍ ពីសំណាក់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជា អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

adm

Leave a Reply

Your email address will not be published. Required fields are marked *