ព័ត៌មាន

ក្រសួងការពារជាតិ ឈ្នះមេដាយច្រើនជាងគេ ក្នុងជើងឯកប្រដាល់សកលថ្នាក់ជាតិឆ្នាំនេះ

ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ បានបញ្ចប់ហើយ ក្រោយដំណើរប្រកួតរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ នៅសាលហ្វឹកហាត់នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយក្រុមកីឡាប្រដាល់សកលក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេ គ្រាដែលក្រសួងមហាផ្ទៃ បានធ្លាក់ទៅឈរលេខ៤ វិញ។

 

លោក ប៊ុយ សុភ័ណ្ណ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់កសលកម្ពុជា បានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំនេះ មានកីឡាករ-កីឡាការិនី ១១៣នាក់ មកពី ២០សមាគម/ក្លិបចូលរួមប្រកួត លើវិញ្ញាសាចំនួន ៨ ហើយកីឡាករ-កីឡាការិនីទាំងអស់ បានប្រកួតដោយស្មារតីយកចិត្ដទុកដាក់ និងខំប្រឹងអស់ពីសមត្ថភាព បច្ចេកទេស និងគោរពនូវបទបញ្ជាប្រកួតយ៉ាងខ្ជាប់ខ្ជួន ដែលជំរុញឲ្យការប្រកួតប្រព្រឹត្តទៅដោយជោគជ័យ។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *