ព័ត៌មាន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នឹងផ្ដោតលើកិច្ចការសំខាន់៣ ក្នុងការងាររួមចំណែកបម្រើសេចក្ដីត្រូវការប្រជាពលរដ្ឋ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បានជម្រាបជូនប្រជាពលរដ្ឋ និងមន្រ្តីពាក់ព័ន្ធ ក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅស្រុកកំចាយមារ ខេត្តព្រៃវែង ថាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តព្រៃវែង នឹងយកចិត្តទុកដាក់លើកិច្ចការសំខាន់ ចំនួន៣ ដើម្បីសហការរួមចំណែកគាំទ្ររដ្ឋបាលក្រុង ស្រុក ក៏ដូចជារដ្ឋបាលខេត្តទាំងមូល ឱ្យកាន់តែមានសមត្ថភាព និងលទ្ធភាព ក្នុងការបំពេញភារកិច្ចឆ្លើយតបទៅនឹងសេចក្ដីត្រូវការចំបាច់ក្នុងមូលដ្ឋាន ជាពិសេសផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។

 

ឯកឧត្តម ក៏បានគូសបញ្ជាក់ជាថ្មីទៀតអំពីការយកចិត្តទុកដាក់រួមចំណែកគាំទ្រឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ រួមគ្នាអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីឈានទៅសម្រេចគោលដៅកម្ពុជា ឆ្នាំ២០៥០៕

adm

Leave a Reply

Your email address will not be published. Required fields are marked *