ព័ត៌មាន

នាយករដ្ឋមន្រ្តី ចេញបទបញ្ជាឱ្យក្រសួងធម្មការ ពិនិត្យ និងចាត់វិធានការចំពោះអ្នកយកសាសនាទៅធ្វើសកម្មភាពខុស

នាយករដ្ឋមន្រ្តី ចេញបទបញ្ជាឱ្យក្រសួងធម្មការ ពិនិត្យ និងចាត់វិធានការចំពោះអ្នកយកសាសនាទៅធ្វើសកម្មភាពខុស ។ ការចេញបទបញ្ជានេះ ក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារបរិស្ថាន ឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “សិទ្ធិសេរីភាពការគោរពសាសនា គឺយើងត្រូវថែរក្សា តែក៏ត្រូវមានដែនកំណត់ មានមូលដ្ឋានច្បាស់លាស់ មិនត្រូវបំផុសខុសការពិត” ។ សម្តេចធិបតី បានបញ្ជាក់ដែរថា “យើងត្រូវការពារ មិនត្រូវធ្វើអ្វីឱ្យប៉ះពាល់ដល់សាធារណៈទេ ។ ការផ្សព្វផ្សាយនានាតាមបណ្តាញសង្គម ធ្វើឱ្យប៉ះពាល់ដល់សង្គម ខុសប្រាសចាកពីការពិត ធ្វើសកម្មភាពខុស”។

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឱ្យប្រជុំជាមួយនឹងថ្នាក់ដឹកនាំសាសនាទាំងអស់នៅកម្ពុជា ពិនិត្យឡើងវិញទៅលើភាពត្រឹមត្រូវ និងមូលដ្ឋាននៃសាសនាទាំងអស់។

adm

Leave a Reply

Your email address will not be published. Required fields are marked *