ព័ត៌មាន

ក្រសួងកសិកម្មនឹងចងក្រង សហគមន៍កសិកម្មជួយកសិករដាំ ស្វាយចន្ទីដើម្បីផ្តល់ភាពងាយស្រួលរកទីផ្សារ

ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានដាក់ចេញនូវគោល នយោបាយក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មីនេះដ៏សំខាន់មួយគឺ យើងនឹងចងក្រងជាសហគមន៍កសិកម្មដើម្បីឱ្យការដាំដុះស្វាយចន្ទីទាំងកសិករ និងអ្នកប្រមូលទិញផ្សារភ្ជាប់គ្នា ។វាជាយន្តការមួយផ្តល់ភាពងាយស្រួលទាំងក្នុងការផ្គត់ផ្គង់ និងផលិតគ្រាប់ស្វាយចន្ទីសមាមាត្រគ្នា ហើយវាស្ថិតនៅក្នុងតម្លៃមួយដែលអាចទទួលយកបានទាំងអស់គ្នា។នេះជាការបញ្ជាក់របស់លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងកសិកម្ម រុក្ចាប្រមាញ់ និង នេសាទ។

 

ប្រាប់បណ្តាញដល់សារព័ត៌មានក្នុងដំណើរទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងសភាពអឺរ៉ុប អំពី ខ្សែច្រវាក់ ផលិតកម្ម ស្វាយចន្ទីនៅកម្ពុជាចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៣ក្នុងខេត្តកំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង លោកជំទាវ អ៊ឹម រចនាបានមានប្រសាសន៍ថា”តាមយន្តការដែលក្រសួងកសិកម្មនឹងត្រូវអនុវត្តនោះគឺយើងប្រមូលផ្តុំប្រជាកសិករដែលដាំដុះដំណាំកសិកម្មតាមប្រភេទ។

adm

Leave a Reply

Your email address will not be published. Required fields are marked *