ព័ត៌មាន

អ្នកទេសចរជាង ៣០ម៉ឺននាក់ មកកម្សាន្តនៅខេត្តសៀមរាបក្នុងឱកាសបុណ្យអុំទូក 

អ្នកទេសចរជាតិ និងអន្តរជាតិ ប្រមាណ ៣០ម៉ឺននាក់ បានមកកម្សាន នៅ ក្នុងខេត្តសៀមរាប នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ។

 

បើយោងតាមរបាយការណ៍របស់លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀម រាប បានឲ្យដឹងថា នៅក្នុងថ្ងៃសម្រាក៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣នេះ ខេត្តសៀមរាប ទទួល ភ្ញៀវ ទេសចរ ដែលមកពី រាជធានី ខេត្ត ក្រុង ស្រុក មានចំនួនសរុប ៣០៤ពាន់២៦១នាក់ មានការកើនឡើងប្រមាណ ១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ២៧៦ពាន់៥៩២ នាក់ ក្នុងនោះភ្ញៀវទេចរបរទេស ចំនួន ចំនួន ១៤ពាន់២៦១នាក់ មានការថយចុះចំនួន ៤៦.៣៧% បើប្រៀបធៀបនឹងរយៈពេល ដូចគ្នាឆ្នាំ២០១៩ ចំនួន ២៦ពាន់៥៩២ នាក់ ។

 

សូមជម្រាបថា ខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍កម្សាន្ត រយៈពេល៤ថ្ងៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដូចជាពិធីប្រណាំងទូក ការប្រកួតកីឡាគុនខ្មែរអន្តរជាតិ និងល្បែងកម្សានជាច្រើននៅខេត្តប្រវត្តិសាស្ត្រមួយនេះ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *