ព័ត៌មាន

មន្រ្តីបរិស្ថាន៖ ពលរដ្ឋដើរកម្សាន្តបុណ្យអុំទូកឆ្នាំនេះ ទុកដាក់សំរាមមានសណ្តាប់ធ្នាប់ជាងឆ្នាំមុនៗ

រដ្ឋលេខាធិការក្រសួងបរិស្ថានលោក ឆេង គឹមស៊ុន បានលើកឡើងថា ប្រជាពលរដ្ឋដែលបានចូលរួមដើរកម្សាន្តនៅរាជធានីភ្នំពេញ នាឱកាសបុណ្យអុំទូកឆ្នាំនេះ បានដាក់ទុកសំរាមមានសណ្តាប់ធ្នាប់ជាងឆ្នាំមុនៗ ដែលបង្ហាញពីការយល់ដឹងរបស់ពលរដ្ឋកាន់តែប្រសើរឡើង។

 

លោក ឆេង គឹមស៊ុន បានថ្លែងបែបនេះ នាឱកាសផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅមុខព្រះបរមរាជវាំង ដែលជាថ្ងៃទី ២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ លោកមានប្រសាសន៍ថា ឆ្នាំ ២០២៣ ជាឆ្នាំដំបូងដែលក្រសួងបរិស្ថាន បានរៀបចំប្រទីប ដើម្បីបង្ហាញពីសមិទ្ធផលរបស់ខ្លួនក្នុងកិច្ចការងារបរិស្ថាន។

 

លោកបានឱ្យដឹងថា ដោយផ្អែកលើភាពស្អាត អនាម័យ បរិស្ថាននៅកម្ពុជា ក្រសួងបរិស្ថាន បានសហការជាមួយកងកម្លាំងស្ម័គចិត្ត យុវជនស្ម័គ្រចិត្ត និងអង្គការដៃគូមួយចំនួន បានរៀបចំអប់រំ ផ្សព្វផ្សាយ ការប្រើប្រាស់ទុកដាក់កាកសំណល់រឹង ដើម្បីឱ្យមានសណ្តាប់ធ្នាប់។

adm

Leave a Reply

Your email address will not be published. Required fields are marked *