ព័ត៌មាន

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់បណ្តាភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗ ដែលបើកធុងបាស់ឮខ្លាំងដល់យប់ជ្រៅ

ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ ដែលមាន មូលដ្ឋាន ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់បណ្តាភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗ កុំបើកធុងបាស់សំឡេងឮខ្លាំងៗ ហើយនៅបន្តដល់យប់ជ្រៅ ដែលបង្ករការរំខានដល់អ្នករស់នៅជិតខាង ជៀងវាងត្រូវអាជ្ញាធរចុះដកអាជ្ញាបណ្ណ។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ល្ងាចមិញបានឱ្យអាជ្ញាធរខណ្ឌទួលគោក ទៅមើលកន្លែងមួយគាត់បើកតន្ត្រី (ភោជនីយដ្ឋានដឹឆ្នេរ នៅខណ្ឌទួលគោក បឹងកក់១) ដល់យប់ជ្រៅពេក នៅតែឮសំឡេងខ្លាំងៗ ហើយអ្នកជិតខាងអត់បានសម្រាក។អ៊ីចឹងបាន សួរទៅថាបានឱ្យសន្យាពីរដងហើយ តែមិនព្រមអនុវត្ត។សម្ដេចបន្តថា ឥឡូវអ៊ីចេះ ការបត់បែន ភាពទន់ភ្លន់ តែត្រូវមានភាពម៉ឺងម៉ាត់។ ឥឡូវល្ងាចមិញ ទៅដកធុងបាស់ និងឱ្យសន្យា។ប្រសិនជានៅមិនស្ដាប់ទៀត អាចផ្អាកអាជីវកម្ម ហើយបើអត់ទៀត ដកអាជ្ញាបណ្ណតែម្តង ។

adm

Leave a Reply

Your email address will not be published. Required fields are marked *