ព័ត៌មាន ព័ត៌មានសិល្បះនិងកីឡា

អង់គ្លេស ប៉ះប្រេស៊ីល និងប៊ែលហ្សិក ដើម្បីកំដៅសាច់ដុំត្រៀមលេងពាន Euro 2024

ក្រុមបាល់ទាត់តោកំណាចអង់គ្លេស នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលស្វាគមន៍ក្រុមខ្លាំង សាំបាប្រេស៊ីល និងបិសាចក្រហម ប៊ែលហ្សិក ក្នុងកីឡដ្ឋាន Wembley របស់ខ្លួន ជាផ្នែកមួយក្នុងការត្រៀមលេងពានអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឹម៉ង់។

 

ជំនួបអន្តរជាតិធំ ២លើកនេះដែរ នឹងធ្វើឡើងនាអំឡុងខែមីនា ឆ្នាំ២០២៤ ខាងមុខ បន្ទាប់ពីអង់គ្លេសដណ្តើមកៅអីសម្រាប់ជុំចុងក្រោយ ក្នុងការឡើងទៅលេងពាន ៤ឆ្នាំម្តង Euro ដែលនឹងធ្វើឡើងនៅប្រទេសអាល្លឺម៉ង់នាឆ្នាំក្រោយនេះ បន្ទាប់ពីយកឈ្នះសត្រូវចាស់ អាសូរីអ៊ីតាលី ៣-១ នៃវគ្គជម្រុះកាលពីខែតុលា ឆ្នាំ២០២៣។

 

នេះមានន័យថា ក្រុមរបស់លោក Gareth Southgate នឹងប្រឈមមុខដាក់គ្នា ទល់នឹងក្រុមយក្ស២ ដែលស្ថិតនៅក្នុងលំដាប់កំពូលចំណាត់ថ្នាក់ទាំង៥ របស់ FIFA នាពេលបច្ចុប្បន្ន។

 

អង់គ្លេស ដែលជាអតីតជើងឯករងកាលពី Euro 2020 នឹងទទួលស្វាគមន៍អតីតជើងឯកពិភពលោក World Cup ៥សម័យកាលប្រេស៊ីល នាថ្ងៃទី២៣ ខែមីនា និង ៣ថ្ងៃបន្ទាប់ប៉ះប៊ែលហ្សិកដែលជាក្រុមខ្លាំងនៅតំបន់អឺរ៉ុបដូចគ្នា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *