ព័ត៌មាន

មជ្ឈមណ្ឌលវះកាត់កុមារ និងអង្គការស្នាមញញឹមកម្ពុជា ផ្ដល់ការព្យាបាលឥតគិតថ្លៃដល់អ្នកជំងឺក្រីក្រដែលមានបញ្ហាឆ្អឹងមុខមាត់

មូលនិធិជនពិការ បានប្រកាសឱ្យដឹងថា មជ្ឈមណ្ឌលវះកាត់កុមារ នឹងផ្ដល់ការព្យាបាល និងវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺក្រីក្រដែលមានបញ្ហាឆ្អឹងមុខមាត់ក្នុងខែវិច្ឆិកានេះ ខណៈដែលអង្គការស្នាមញញឹមកម្ពុជា ក៏បានប្រកាសផ្ដល់ការវះកាត់ឥតគិតថ្លៃផងដែរ។

 

សេចក្ដីប្រកាសរបស់មូលនិធិជនពិការ នៅថ្ងៃទី៦ ខែវិច្ឆិកា បានឱ្យដឹងថា ផ្នែកវះកាត់ឆ្អឹងនៃមជ្ឈមណ្ឌលវះកាត់កុមារ (CSC) ដែលអ្នកជំងឺតែងហៅថា «ពេទ្យកៀនឃ្លាំង» មានក្រុមគ្រូពេទ្យជំនាញមកពីប្រទេសបារាំង នឹងផ្តល់ការពិនិត្យព្យាបាល និងវះកាត់ជូនអ្នកជំងឺក្រីក្រដែលមានបញ្ហាផ្នែកឆ្អឹងមុខមាត់ ដូចជា ខូចទ្រង់ទ្រាយពីកំណើត ដុំសាច់ដុះ ឬដំបៅរ៉ាំរ៉ៃដោយសារជំងឺផ្សេងៗដោយឥតគិតថ្លៃ។

មូលនិធិជនពិការ បានលើកឡើងថា ការពិនិត្យព្យាបាល និងវះកាត់ជូនអ្នកជំងឺដែលក្រីក្រនេះ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៦ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលវះកាត់កុមារ (CSC) ស្ថិតនៅផ្លូវជាតិលេខ៦អា ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

adm

Leave a Reply

Your email address will not be published. Required fields are marked *