ព័ត៌មាន

ក្រសួងអប់រំ ហាមយករូបសញ្ញាអប់រំ យុវជន និងកីឡាទៅប្រើប្រាស់ដោយពុំបានស្នើសុំការអនុញ្ញាតជាមុន

ក្រសួងអបរំ យុវជន និងកីឡា បានប្រកាសហាមយករូបសញ្ញាអប់រំ យុវជន និងកីឡា ទៅដាក់តាំងបង្ហាញនៅតាមទីសាធារណៈ ក្នុងបដានៃកិច្ចពិធីការផ្សេងៗ លើឯកសារផ្សព្វផ្សាយពាណិជ្ជកម្ម និងឯកសារដ្ឋបាលផ្សេងៗ ដោយមិនមានការអនុញ្ញាតពីក្រសួង ដើម្បីចៀសវាងការភាន់ច្រឡំ។

 

យោងតាមតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ សង្កេតឃើញថា កន្លងមកនេះ មានរូបវន្តបុគ្គល ឬ នីតិបុគ្គល មួយចំនួនតូចបានយករូបសញ្ញាអប់រំ យុវជន និងកីឡា ទៅដាក់តាំងបង្ហាញនៅតាមទីសាធារណៈ ក្នុងបដានៃកិច្ចពិធីការផ្សេងៗ លើឯកសារផ្សព្វផ្សាយពាណិជ្ជកម្ម និងឯកសារដ្ឋបាលផ្សេងៗ ព្រមទាំងដាក់ជា Profile Facebook, Telegram ឬ កម្មវិធីទំនាក់ទំនងសង្គមផ្សេងៗ ដោយមិនបានស្នើសុំការអនុញ្ញាតជាមុន ពីក្រសួង ដែលព័ត៌មានមួយចំនួនធ្វើឱ្យមានការយល់ច្រឡំពីសាធារណជន និងប៉ះពាល់ យ៉ាងខ្លាំងដល់វិស័យអប់រំ យុវជន និងកីឡា។

adm

Leave a Reply

Your email address will not be published. Required fields are marked *