ព័ត៌មាន

កម្ពុជា និងសមភាគី ឯកភាពគ្នាក្នុងការជំរុញលំហូរមូលធនដើម្បីបង្កើនការវិនិយោគបៃតង ក្នុងប្រទេសកំពុងអភិវឌ្ឍន៍

កម្ពុជាតាមរយៈទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC) លោកស្រី ជា សិរី បានឯកភាពលើចំណុចសំខាន់ក្នុងការជំរុញលំហូរមូលធនដើម្បីបង្កើនការវិនិយោគបៃតង និងប្រកបដោយចីរភាព នៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍ ដើម្បីរួមចំណែកដល់ការកាត់បន្ថយប្រែប្រួលអាកាសធាតុ។

 

ការឯកភាពនេះ ត្រូវបានសម្រេចឡើងអំឡុងពេលដែលលោកស្រី ជា សិរី បានដឹកនាំគណៈប្រតិភូ ចូលរួមក្នុងកិច្ចប្រជុំលើកទី៤ របស់គណៈកម្មការគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍរបស់អង្គការយូអិនអេស្កាប់ (UNESCAP) នាទីក្រុងបាងកក ប្រទេសថៃ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់៤ ខែវិច្ឆកា ឆ្នាំ២០២៣។

adm

Leave a Reply

Your email address will not be published. Required fields are marked *